![ឯកឧត្ដមបណ្ឌិត នួន ពេជ្រនិមិត្ត អញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានបេតុង ១កន្លែង នៅស្រុកសៀមបូក 19 photo 2024 07 26 12 43 39](https://www.mrd.gov.kh/wp-content/uploads/2024/07/photo_2024-07-26_12-43-39-150x150.jpg)
ពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាគម្រោងកសាងសន្តិភាព និងភាពរុងរឿងក្នុងភូមិ តាមរយៈការអភិវឌ្ឍសហគមន៍ចម្រុះ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ
- ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២២ ម៉ោង ១១:១៣ ព្រឹក
- សកម្មភាពក្រសួង
![ពិធីចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាគម្រោងកសាងសន្តិភាព និងភាពរុងរឿងក្នុងភូមិ តាមរយៈការអភិវឌ្ឍសហគមន៍ចម្រុះ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ 2 photo 2022 06 11 17 13 02](https://www.mrd.gov.kh/wp-content/uploads/2022/06/photo_2022-06-11_17-13-02-1000x666.jpg)
នាព្រឹកថ្ងៃព្រហស្បតិ៍ ១០កើត ខែជេស្ឋ ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២២ នៅទីស្ដីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និង លោក Rho Hyunjun នាយកទីភ្នាក់ងារសហប្រត្តិការអន្តរជាតិកូរ៉េ (KOICA) ប្រចាំនៅកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកំណត់ហេតុនៃកិច្ចពិភាក្សាគម្រោងកសាងសន្តិភាព និងភាពរុងរឿងក្នុងភូមិ តាមរយៈការអភិវឌ្ឍសហគមន៍ចម្រុះ ដែលជាជំនួយឥតសំណងរបស់រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ ។
គម្រោងខាងលើនឹងអនុវត្តរយៈពេល ៥ឆ្នាំ ពីឆ្នាំ ២០២២-២០២៦ នៅក្នុងខេត្តគោលដៅចំនួន ៣ រួមមាន ខេត្តបាត់ដំបង បន្ទាយមានជ័យ និងខេត្តប៉ៃលិន មានគោលបំណងជាអាទិភាពចំនួន ៣ គឺ ៖
១- កែលម្អបរិស្ថានរស់នៅរបស់ប្រជាពលរដ្ឋនៅតាមជនបទ
២- បង្កើនប្រាក់ចំណូលដល់ប្រជាកសិករ និង
៣-ពង្រឹងអភិបាលកិច្ចនៅសហគមន៍ជនបទ។
គម្រោងនេះមានបេសកម្មប្រែក្លាយអតីតតំបន់សមរភូមិប្រយុទ្ធឲ្យទៅជាភូមិដ្ឋានដែលមានសន្តិភាព និងភាពសម្បូររុងរឿង ដោយផ្តោតលើការអភិវឌ្ឍសហគមន៍ជនបទប្រកបដោយចីរភាព៕