ពិធីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តស្វាយរៀង ជាខេត្តទី១ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

នាព្រឹកថ្ងៃពុធ ១១រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅវិមានឯករាជ្យខេត្តស្វាយរៀង ឯកឧត្ដមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តស្វាយរៀង ជាខេត្តទី១ បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

ក្នុងឱកាសនោះដែរ ឯកឧត្ដមបណ្ឌិតសភាចារ្យ បានបញ្ជាក់ថា៖ យោងតាមរបាយការណ៍អង្កេតសេដ្ឋកិច្ច សង្គមកិច្ចកម្ពុជា ឆ្នាំ២០១៩/២០ បានឲ្យដឹងថា៖ ឆ្នាំ២០២២ អត្រាប្រជាជនមានប្រភពទឹកកែលម្អប្រើប្រាស់មាន ៨០% ចំណែកឯអត្រាប្រជាជនមានបង្គន់អនាម័យកែលម្អប្រើប្រាស់មាន ៨០% និងគ្រួសារប្រមាណ ៨៩% ប្រើប្រាស់ឧបករណ៍ផ្សេងៗសម្រាប់លាងសម្អាតដៃនៅក្នុងបរិវេណផ្ទះ ។ ជាមួយនេះក៏បានលើកឡើងពីប្រសាសន៍របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន សែន នាយករដ្ឋមន្រ្ដី នៃព្រះរាជាណាចក្រកម្ពុជា ពីការលើកលែងកាតព្វកិច្ចពាក់ម៉ាស់នៅទូទាំងប្រទេស ដែលនៅទីសាធារណៈ ជាទីលំហ ឬទីកន្លែងដែលមានចរន្តខ្យល់ចេញ ចូលល្អ និងការចូលរួមចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ដើម្បីប្រយុទ្ធនិងទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ ក្នុងគោលដៅបន្តធានានូវនិរន្តរភាព នៃភាពរឹងមាំនៃភាពស៊ាំសហគមន៍ និងការលើកលែងនូវកាតព្វកិច្ចពាក់ម៉ាស់៕

Share your thoughts