លោកជំទាវ ម៉ាត់ ម៉ារ៉ា អញ្ជើញជាអធិបតីភាព ក្នុងកិច្ចប្រជុំបូកសរុប លទ្ធផលការងារ ប្រចាំត្រីមាសទី៣ និងលើកទិសដៅត្រីមាសទី៤ ឆ្នាំ២០២៤ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ
៤ នាទីមុន ថ្ងៃទី២០ ខែកញ្ញា ២០២៤
នារសៀលថ្ងៃចន្ទ ៤រោច ខែផល្គុន ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២២ នៅទីស្តីការក្រសួង ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានទទួលជួបពិភាក្សាការងារជាមួយក្រុមបេសកម្មធនាគារពិភពលោក (World Bank) ដឹកនាំដោយ លោក Benoit Bosquet នាយកប្រចាំតំបន់នៃការអនុវត្តជាសកលប្រកបដោយចីរភាពសម្រាប់អាស៊ីបូព៌ា និងប៉ាស៊ីហ្វិក។
ធនាគារពិភពលោក គឺជាដៃគូសហប្រតិបត្តិការអន្តរជាតិមួយដែលតែងតែគាំទ្រដល់ហេដ្ឋារចនាសម្ព័ន្ធជនបទនៅកម្ពុជា។ ក្នុងជំនួបនេះ ឯកឧត្ដមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានថ្លែងការកោតសរសើរចំពោះធនាគារពិភពលោកសម្រាប់កិច្ចសហប្រតិបត្តិការណ៍ដ៍ល្អក្នុងការអនុវត្តគម្រោងនានាជាមួយក្រសួងអភិវឌ្ឍន៍ជនបទ និងបានចែករំលែកបទពិសោធន៍ និងយោបល់ផ្សេងៗ ក្នុងន័យជំរុញឱ្យការអនុវត្តគម្រោងទាំងនោះអនុវត្តទៅកាន់តែរលូន៕