ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ ដឹកនាំជួសជុលបន្ទាន់ ខ្សែផ្លូវជនបទ ដែលខូចខាតនៅក្នុងខេត្តពោធិសាត់

នាព្រឹកថ្ងៃអង្គារ ១១កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី២៧ ខែតុលា ឆ្នាំ ២០២០ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តម សួស គង់ រដ្ឋលេខាធិការប្រចាំការ និងឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ ព្រមទាំងឯកឧត្តម ម៉ៅ ធនិន អភិបាលនៃគណ:អភិបាលខេត្តពោធិ៍សាត់ បានអញ្ជើញដឹកនាំក្រុមការងារ បច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជបទធ្វើការសិក្សានិងជួសជុលបន្ទាន់ផ្លូវជនបទដែលខូចខាតដោយសារជំនន់ទឹកភ្លៀង។ ផ្លូវនេះស្ថិតនៅភូមិផ្លូវលួង ឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្ត្តពោធិសាត់មានប្រវែង ១៦ គីឡូម៉ែត្រ និងខូចខាតអស់ប្រវែង ២ ៣០០ មែត្រ។

ដោយឡែកផ្លូវមួយខ្សែទៀតមានប្រវែង ៤ ៩០០ ម៉ែត្រ តភ្ជាប់ពីភូមិទួលគ្រួសដល់ភូមិអូរទង សង្កាត់ចម្រើនផល ក្រុងពោធិ៍សាត់ បានទទួលរងការខូចខាតអស់ប្រវែង ១ ២០០ ម៉ែត្រ ត្រូវបានធ្វើការជួសជុលរួចរាល់នារសៀលថ្ងៃដដែលនេះដេីម្បីសម្រួលឲ្យប្រជាពលរដ្ឋធ្វើចរាចរណ៍ ដឹកជញ្ជូនកសិផលបានជាធម្មតាឡើងវិញហើយ៕

Share your thoughts