เว็บหวยออนไลน์

ឯកឧត្តម អ៊ុក ពញ្ញា អញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារបន្តត្រីមាសទី៣ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ

ចែលរំលែក
photo 2025 06 25 18 37 58

ខេត្តក្រចេះ ៖ នាព្រឹកថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥  ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណើរដោយ ឯកឧត្តម គង់ វីរៈ អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារបន្តត្រីមាសទី៣ ឆ្នាំ២០២៥ របស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ។

 

ជាកិច្ចចាប់ផ្តើម លោក លឹម ជាវហាវ ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ បានឡើងមានមតិស្វាគមន៍ និងអានរបាយការណ៍បូកសរុបលទ្ធផលការងារត្រីមាសទី២ និងលើកទិសដៅបន្តត្រីមាសទី៣ ឆ្នាំ២០២៥។

 

បន្ទាប់មក ឯកឧត្តម អ៊ុក ពញ្ញា បានឡើងមានមតិសំណេះសំណាល និងដឹកនាំកិច្ចប្រជុំ ដោយបានផ្តាំផ្ញើនូវអនុសាសន៍ ចំនួន ០៦ចំណុចដូចខាងក្រោម៖

 

១.ខិតខំយកចិត្តទុកដាក់អនុវត្តតាមផែនការក្រសួងអភិវឌ្ឍន៍ជនបទដែលបានដាក់ជូន

២.បន្តពង្រីកសមិទ្ធផលថ្មីៗបន្ថែមទៀតជូនក្រសួងអភិវឌ្ឍន៍ជនបទ

៣.ខិតខំបំពេញតួនាទីជាសេនាធិការល្អ បង្ហាញសុច្ចរិតភាពជាមួយរដ្ឋបាលខេត្ត ទំនាក់ទំនងល្អជាមួយដៃគូរអង្គការ

៣.ត្រូវក្តាប់ឱ្យបានចំពោះព័ត៌មានផ្សេងៗ ដើម្បីងាយស្រួលក្នុងឆ្លើយតប និងបំភ្លឺចំពោះព័ត៌មានទាំងនោះ

៤.ត្រូវបន្តពង្រឹងសាមគ្គីភាពផ្ទៃក្នុង ត្រូវលើកទឹកចិត្ត បើមានមន្ត្រីពិការភាព មន្ត្រីជាស្ត្រីមានផ្ទៃពោះ និងមន្ត្រីចាស់ៗ

៥.ត្រូវចូលរួមផ្សព្វផ្សាយសមិទ្ធផលការងារដែលមន្ទីរ ក៏ដូចជាក្រសួងសម្រេចបាន តាមរយៈបណ្តាញសង្គមឱ្យបានទូលំទូលាយ

៦.ត្រូវបន្តថែក្សាអនាម័យ ទាំងក្នុងនិងក្រៅបរិវេណនៃអាគារធ្វើការ ដោយធានាថាកន្លែងធ្វើការត្រូវប្រកបដោយផាសុកភាព។

 

មុននឹងបញ្ចប់ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកឡើងពាក់ព័ន្ធនឹងស្ថានការណ៍បច្ចុប្បន្នក្នុងប្រទេសកម្ពុជា ជាពិសេសស្ថានភាពបញ្ហាព្រំដែនកម្ពុជា-ថៃ នៅតំបន់មុំបី ប្រាសាទតាក្របី ប្រសាទតាមាន់ធំ និងប្រាសាទតាមាន់តូច ដែលកំពុងមានភាពតានតឹង និងសូមឱ្យមន្ត្រីនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តក្រចេះ គាំទ្ររាល់សេចក្តីសម្រេចចិត្ត និងចំណាត់ការរបស់រាជរដ្ឋាភិបាល ក្នុងស្មារតីថែរក្សាអធិបតេយ្យភាព និងបូរណភាពទឹកដីកម្ពុជា៕

photo 2025 06 25 18 37 57 2 photo 2025 06 25 18 37 57 photo 2025 06 25 18 37 58 photo 2025 06 25 18 37 59 2 photo 2025 06 25 18 37 59

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522