เว็บหวยออนไลน์

ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ អញ្ជើញបើកសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពី  “ការរៀបចំខ្លឹមសារ និងពង្រឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ”

ចែលរំលែក
photo 2025 04 07 17 18 47 3

រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ១០កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ នៅទីស្ដីការក្រសួង ឯកឧត្តម អ៊ុក ពញ្ញា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីបើកសិក្ខាសាលាចែករំលែកចំណេះដឹងស្តីពី  “ការរៀបចំខ្លឹមសារ និងពង្រឹងប្រព័ន្ធផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ” ដោយមានការអញ្ជើញចូលរួមពី ឯកឧត្ដម គង់ វីរៈ អនុរដ្ឋលេខាធិការ, លោក ជា សែម អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ, លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋាន, ថ្នាក់ដឹកនាំ និងមន្ដ្រីរាជការ នៃនាយកដ្ឋានបណ្ដុះបណ្ដាល និងស្រាវជ្រាវ ព្រមទាំងសិក្ខាកាមដែលជា ជំនួយការថ្នាក់ដឹកនាំ និងជនបង្គោលនៃអង្គភាពក្រោមឱ្យវាទក្រសួងអភិវឌ្ឍន៍ជនបទ សរុប ៧៥រូប។

ជាកិច្ចចាប់ផ្ដើម លោក ឌី សារ៉ាត់ ប្រធាននាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ បានធ្វើរបាយការណ៍ស្វាគមន៍ដោយបានជម្រាបជូនអំពីគោលបំណងនៃការរៀបចំសិក្ខាសាលានេះ ដើម្បីធានានូវការរៀបចំខ្លឹមសារនៃការផ្សព្វផ្សាយព័ត៌មានរបស់ក្រសួងអភិវឌ្ឍន៏ជនបទ មានប្រសិទ្ធភាព សង្គតិភាព និងស័ក្តិសិទ្ធភាព ជូនដល់សាធារណៈជនងាយជ្រាប។

មានប្រសាសន៍ក្នុងឱកាសបើកសិក្ខាសាលា ឯកឧត្តម អ៊ុក ពញ្ញា បានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះនាយកដ្ឋានបណ្តុះបណ្តាល និងស្រាវជ្រាវ ដែលបានរៀបចំសិក្ខាសាលានេះឡើង និងបានថ្លែងអំណរគុណដល់សិក្ខាកាមទាំងអស់ ដែលបានចូលរួមក្នុងកម្មវិធីដ៏មានសារប្រយោជន៍នេះ។ ឯកឧត្ដមរដ្ឋលេខាធិការ បានមានប្រសាសន៍ថា ក្នុងខណៈនៃការរីកចម្រើននៃសង្គម និងសេដ្ឋកិច្ច ជាពិសេសការវិវត្តយ៉ាងលឿននៃវិទ្យាសាស្ដ្រ និងបច្ចេកវិទ្យាឌីជីថល ការផ្សព្វផ្សាយព័ត៌មាន គឺដើរតួនាទីយ៉ាងសំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន ជូនទៅដល់សាធារណៈជនឱ្យបានជ្រាបអំពីសកម្មភាព និងសមិទ្ធផលរបស់ក្រសួងអភិវឌ្ឍន៍ជនបទ ក៏ដូចជាសមិទ្ធផលនានារបស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំប្រកបដោយបញ្ញាញាណភ្លឺថ្លា និងថាមវន្ដរបស់ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាចក្រកម្ពុជា។ ជាចុងក្រោយ ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដាំផ្ញើជូនដល់សិក្ខាកាមទាំងអស់ឱ្យខិតខំយកចិត្តទុកដាក់ និងចូលរួមដោយសកម្មលើគ្រប់កិច្ចការដែលបានរៀបចំ ដើម្បីឱ្យអង្គសិក្ខាសាលាប្រព្រឹត្តទៅបានរលូន និងទទួលបានជោគជ័យតាមផែនការដែលបានគ្រោងទុក ជាពិសេសសូមឱ្យសិក្ខាកាមចែករំលែកព័ត៌មានដែលមាននៅក្នុងប្រព័ន្ធផ្សព្វផ្សាយនានារបស់ក្រសួងអភិវឌ្ឍន៍ជនបទ៕

photo 2025 04 07 17 18 46 2 photo 2025 04 07 17 18 46 3 photo 2025 04 07 17 18 46 photo 2025 04 07 17 18 47 2 photo 2025 04 07 17 18 47 3 photo 2025 04 07 17 18 47 4 photo 2025 04 07 17 18 47

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522