ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព

Share
IMG 20240620 075829 257

រាជធានីភ្នំពេញ៖ នាថ្ងៃចន្ទ ១១កើត ខែជេស្ឋ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែឧសភាឆ្នាំ២០២៤ នៅទីស្ដីការក្រសួងបរិស្ថាន ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី២ ក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ក្រោមអធិបតីភាព ឯកឧត្ដមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្ដីក្រសួងបរិស្ថាន។

កិច្ចប្រជុំនេះ មានគោលបំណងពិនិត្យ និងផ្តល់យោបល់លើសេចក្តីព្រាងឯកសារគម្រោង ស្តីពីការផ្តួចផ្តើម ដើម្បីចីរភាពបរិស្ថាននៅទន្លេសាប និងការងារពាក់ព័ន្ធផ្សេងៗ។ កិច្ចប្រជុំក៏មានការធ្វើបទបង្ហាញឯកសារទស្សនទាន ស្ដីពីការផ្ដួចផ្ដើម ដើម្បីចីរភាពទន្លេសាប ដូចជា បញ្ហាប្រឈមរបស់ទន្លេសាប និងកិច្ចខិតខំប្រឹងប្រែងដែលកំពុងបន្តអនុវត្ត ដែលរួមមានការដោះស្រាយបញ្ហាសំរាម ប្លាសិ្ទក នៅបឹងទន្លេសាប ស្ទឹងនានាដែលហូរចូល និងតំបន់ដីសើម ជាពិសេសទន្លេសាប, ការដោះស្រាយបញ្ហាវត្តមាន ប្រភេទរុក្ខជាតិទឹកដែលរាតត្បាត នៅក្នុងបឹងទន្លេសាប និងតំបន់ដី សើមជុំវិញ និងសំឡឹងមើល ដំណោះស្រាយយូរអង្វែងសម្រាប់ ស្ថានភាពបឹងទន្លេសាប ព្រមទាំងរួមបញ្ចូលការងារបៃតងតាមរយៈការផ្តួចផ្តើម ទេសចរណ៍ធម្មជាតិ ការកែច្នៃសម្រាប់ជម្រើស ជីវភាពរស់នៅបន្ថែមលើការនេសាទ និងការដាំស្តារឡើងវិញ និងអភិរក្សការពារ ព្រៃឈើ និងតំបន់ទំនាបលិចទឹកនៅ តំបន់ជុំវិញ ៕

IMG 20240620 075829 726 IMG 20240620 075829 856 IMG 20240620 075829 899 IMG 20240620 075829 999 IMG 20240620 075829 257

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង