เว็บหวยออนไลน์

ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញជាកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា នៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ

ចែលរំលែក
photo 2025 06 25 11 39 01

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ១៥រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានចូលរួមជាកិត្តិយសក្នុងពិធីអបអរសាទរខួបលើកទី១៨ ទិវាអតីតយុទ្ធជនកម្ពុជា ក្រោមអធិបតីភាព ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តី អនុប្រធានទី១ សមាគមអតីតយុទ្ធជនកម្ពុជា ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាកម្ពុជា ពិធីនេះការអញ្ជើញចូលរួមពី ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី និងថ្នាក់់ដឹកនាំ កងកម្លាំងប្រដាប់វុធគ្រប់ប្រភេទ ប្រព្រឹត្តទៅនៅសាលមហោស្រពកោះពេជ្រ រាជធានីភ្នំពេញ។

 

ឯកឧត្តមនាយឧត្តមសនីយ៍កិត្តិសង្គហបណ្ឌិត គន់ គីម បានអានរបាយការណ៍បូកសរុបលទ្ធផលការងារ របស់សមាគមអតីតយុទ្ធជនកម្ពុជា ជាមួយគ្នានោះដែរ ឯកឧត្តម ក៏បានកោតសរសើរដល់ក្រសួងស្ថាប័ន មួយចំនួនដូចជា ក្រសួងរៀបចំដែនដី នគរូនីយកម្ម និងសំណង់ ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងធនធានទឹក និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ។

 

បន្ទាប់មកឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន ឧបនាយករដ្ឋមន្រ្តីបានមានប្រសាសន៍អរគុណដល់គ្រប់ស្ថាប័នពាក់ព័ន្ធ និងក្រុមការងារទាំងអស់ដែលខិតខំប្រឹងប្រែងបំពេញកាតព្វកិច្ចរៀងខ្លួន ក្នុងឱកាសនោះឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានផ្តល់អនុសាសន៍មួយចំនួនដូចខាងក្រោម៖

១. សូមបំផុសស្មារតីដល់ជនរួមជាតិទូទាំងប្រទេសមេត្តាផ្តល់់កិត្តិយស និងលើកទឹកចិត្តដល់កងកម្លាំងអតីតយុទ្ធជន គ្រប់ប្រភេទ

២. សូមក្រសួងស្ថាប័នទាំងអស់ព្រមទាំងវិស័យឯកជនមេត្តាគាំទ្រ និងជួយឧបត្តមទាំងសម្ភារ:បរិក្ខា និងថវិការជួយលើកស្ទួយនូវជីវភារស់នៅរបស់អតីតយុទ្ធជន

៣. សូមឯកឧត្តមនាយ គង់ គីម មេត្តាបន្តការងារដើម្បីចលនាសប្បុរសជន ឧបត្ថម្ភនានា

៤. សូមអោយអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់មេត្តាពិនិត្យមើលនិងដោះស្រាយបញ្ហាខ្វះខាតនាៗ ដែលបងប្អូនអតីតយុទ្ធជននៅតាមខេត្តរបស់ខ្លួនដែលទទួលខុសត្រូវ និងមេត្តាជួយដោះស្រាយអគារធ្វើការរបស់អតីតយុទ្ធជនដែលមិនទាន់មាននៅតាមបណ្តាខេត្តមួយចំនួន។

photo 2025 06 25 11 39 00 photo 2025 06 25 11 39 01 photo 2025 06 25 11 39 03 photo 2025 06 25 11 39 05 photo 2025 06 25 11 39 06 photo 2025 06 25 11 39 07 photo 2025 06 25 11 39 10

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522