ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញចូលរួមជាគណៈអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី ដំណើរការនៃការអនុវត្ត “កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព”

Share
photo 2025 01 21 14 55 02

ខេត្តកំពត ៖ នាថ្ងៃអង្គារ ៨រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមជាគណៈអធិបតីក្នុងវគ្គបណ្តុះបណ្តាលស្តីពី ដំណើរការនៃការអនុវត្ត “កម្មវិធីផ្តល់ដី ការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព” ក្រោមអធិបតីភាព ឯកឧត្តម សរ សុវណ្ណ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី, អនុប្រធានប្រចាំការ និងជាប្រធានលេខាធិការដ្ឋានផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព (ផ.ក.អ)។

 

វគ្គបណ្ដុះបណ្ដាលនេះ រៀបចំដោយ ផ.ក.អ នៃគណៈកម្មាធិការជាតិដឹកនាំអនុវត្តកម្មវិធីផ្តល់ដីការពារព្រៃដើម្បីរួមគ្នាអភិវឌ្ឍដោយចីរភាព នៅភូមិភាគ ៣ ខេត្តកំពត ដោយមានការចូលរួមពី លោក លោកស្រី ជាអភិបាលរងខេត្ត, អភិបាលក្រុង ស្រុក, មេឃុំ ចៅសង្កាត់ និងស្មៀនឃុំ សង្កាត់ ដែលមកពីខេត្តចំនួន ៦ គឺ ខេត្តតាកែវ កំពង់ស្ពឺ កែប កំពត ព្រះសីហនុ និងខេត្តកោះកុង សរុបចំនួន  ១ ២៥០ រូប៕

photo 2025 01 21 14 55 02 photo 2025 01 21 14 55 03 2 photo 2025 01 21 14 55 03 photo 2025 01 21 14 55 04 photo 2025 01 21 14 55 05 photo 2025 01 21 14 55 06 photo 2025 01 21 14 55 07

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង