เว็บหวยออนไลน์

ឯកឧត្តម អ៊ិន ចន្ថា អញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារថែទាំខួបផ្លូវក្រាលកៅស៊ូ DBST ស្ថិតនៅឃុំកំពង់ព្រៀង ឃុំស្វាយជាតិ ស្រុកសង្កែ ខេត្តបាត់ដំបង

ចែលរំលែក
photo 2024 12 17 12 51 32 2

ខេត្តបាត់ដំបង ៖ នាថ្ងៃអង្គារ ២រោច ខែមិគ្គសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ព្រមទាំងមន្រ្តី គ.ត.វ និងមន្ត្រីជំនាញនៃនាយកដ្ឋានផ្លូវលំជនបទ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារថែទាំខួបផ្លូវ ដោយក្រាលកៅស៊ូ DBST បន្ថែមពីលើ (Reseal DBST) លើផ្លូវកំពង់ព្រៀង-ស្វាយជាតិ ប្រវែង ៦ ៥០០ម ព្រមទាំងគូសគំនូសចរាចរណ៍ទំហំ ១ ៣០០ម២ ស្ថិតនៅឃុំកំពង់ព្រៀង ឃុំស្វាយជាតិ ស្រុកសង្កែ ខេត្តបាត់ដំបង អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ។

ក្នុងឱកាសនោះ ឯកឧត្តម អ៊ិន ចន្ថា បានជួបសំណេះសំណាល ជាមួយប្រជាពលពលរដ្ឋនិងអាជ្ញាធរមូលដ្ឋានរស់នៅសងខាងផ្លូវ ព្រមទាំងបានពាំនាំនូវប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងពរសព្ទសាធុការពីសំណាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត និង ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្ដេច ចែកជូនដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋដែលបានចូលរួម ដោយម្នាក់ៗ ទទួលបានក្រមាមួយ និងបានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ និងអាជ្ញាធរមូលដ្ឋាន ត្រូវខិតខំថែរក្សាសមិទ្ធផលទាំងនេះ ដើម្បីឱ្យការប្រើប្រាស់បានយូរអង្វែង ។
ក្រោយពីបានចុះត្រួតពិនិត្យវាយតម្លៃ លទ្ធផលការងារ ១០០% រួចមក ឯកឧត្តមរដ្ឋលេខាធិការ បានដឹកនាំកិច្ចប្រជុំដើម្បីវាយតម្លៃស្តីលក្ខណៈបច្ចេកទេសជាមួយគណៈកម្មការអន្តរក្រសួង ដោយលទ្ធផលបានសម្រេចទទួលយកផ្លូវ កំពង់ព្រៀង-ស្វាយជាតិនេះ ដោយសេចក្តីរីករាយ៕

photo 2024 12 17 12 51 32 2 photo 2024 12 17 12 51 32 3 photo 2024 12 17 12 51 32 photo 2024 12 17 12 51 33 2 photo 2024 12 17 12 51 33 photo 2024 12 17 12 51 34 2 photo 2024 12 17 12 51 34 photo 2024 12 17 12 51 35 photo 2024 12 17 12 51 36 2 photo 2024 12 17 12 51 36 photo 2024 12 17 12 51 37

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522