ឯកឧត្តម អ៉ិន ចន្ថា អញ្ជើញចូលរួមកម្មវិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤-២០៣៣
- ថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៥ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ១១រោច ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកម្មវិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវ “ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជា ឆ្នាំ២០២៤-២០៣៣ (CCCSP 2024-2033)” ក្រោមអធិបតីភាពដ៍ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន នៅទីស្តីការក្រសួងបរិស្ថាន ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ តំណាងក្រសួងស្ថាប័ន, ដៃគូអភិវឌ្ឍន៍, អង្គការជាតិ និងអន្តរជាតិ និងតំណាងវិស័យឯកជន មួយចំនួនទៀតសរុបចំនួន ១៦៣ រូប។
ផែនការយុទ្ធសាស្រ្តឆ្លើយតបនឹងការប្រែប្រួលអាកាសធាតុកម្ពុជានេះ គឺជាឯកសារមូលដ្ឋានគ្រឹះសម្រាប់ក្រសួងស្ថាប័ននិងអង្គភាពពាក់ព័ន្ធនានា ក្នុងការរៀបចំផែនការសកម្មភាពតាមវិស័យ ដើម្បីសម្រេចឱ្យបានអព្យាក្រឹតកាបោនឆ្នាំ២០៥០ សម្រាប់មនុស្សគ្រប់ជំនាន់៕
