ឯកឧត្តម អ៉ិន ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំបូកសរុបការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ នៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច

Share
photo 2024 04 26 18 40 12

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសុក្រ ៣រោច ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤  ឯកឧត្តម អ៉ិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំស្ដីពី ការរៀបចំបូកសរុបការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ នៃនាយកដ្ឋានអភិវឌ្ឍន៍ជនជាតិភាគតិច។

 

កិច្ចប្រជុំនេះមានគោលបំណងដើម្បីពិនិត្យលើរបាយការណ៍ត្រីមាសទី១ និងពិភាក្សាអំពីផែនការបន្តសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤ ដែលមានសមាសភាពចូលរួមពីសំណាក់ លោក អគ្គនាយករងរដ្ឋបាល និងហិរញ្ញវត្ថុ លោក លោកស្រីប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ មន្ទីរអភិវឌ្ឍន៍ជនបទរាជធានីខេត្ត និងតំណាងអង្គការដៃគូ ចំនួនសរុប ៥៩នាក់/ស្រី ១៥នាក់។

 

ក្នុងកិច្ចប្រជុំនេះទទួលបានលទ្ធផលដូចខាងក្រោម៖

-អង្គការដៃគូអភិវឌ្ឍន៍យល់កាន់តែច្បាស់អំពីអត្ថប្រយោជន៍នៃចុះអនុសារណយោគយល់រវាងក្រសួង និងអង្គការដៃគូអភិវឌ្ឍន៍

-សិក្ខាកាមដែលចូលរួមបានយល់អំពីវឌ្ឍនភាពការងារប្រចាំត្រីមាសទី១ និងលើកទិសដៅការងារសម្រាប់ត្រីមាសទី២ ឆ្នាំ២០២៤

-មន្ទីរអភិវឌ្ឍន៍ជនបទខេត្តទាំង ១៥ បានឯកភាព និងទទួលទម្រង់ឯកសារគំរូលើការងារកំណត់អត្តសញ្ញាណសហគមន៍ជនជាតិដើមភាគតិច

-បានយល់ដឹងច្បាស់អំពីតួនាទី ភារកិច្ច និងការទទួលខុសត្រូវ ព្រមទាំងបង្កើនកិច្ចសហការជាមួយស្ថាប័នពាក់ព័ន្ធ៕

photo 2024 04 26 18 40 10 photo 2024 04 26 18 40 12 photo 2024 04 26 18 40 13 photo 2024 04 26 18 40 14 2 photo 2024 04 26 18 40 14

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង