ឯកឧត្តម អឿន ធារិទ្ធ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយជាសាធារណៈ និងបើកដំណើរការអនុវត្តគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ”

Share
photo 2023 08 30 18 21 47

ខេត្ដបន្ទាយមានជ័យ៖ នាព្រឹកថ្ងៃពុធ ១៤កើត ខែស្រាពណ៍ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣ នៅសាលាស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ឯកឧត្តម អឿន ធារិទ្ធ ទីប្រឹក្សាក្រសួង និងជាប្រធាននាយកដ្ឋានអភិវឌ្ឍន៍សហគមន៍ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពិធីផ្សព្វផ្សាយជាសាធារណៈ និងបើកដំណើរការអនុវត្តគម្រោង “ការកសាងភូមិសន្តិភាព តាមរយៈការអភិវឌ្ឍសហគមន៍ជនបទចម្រុះ” ។

ពិធីផ្សព្វផ្សាយ និងបើកដំណើរការគម្រោងនេះ មានការអញ្ជើញចូលរួមពី លោក សុខ ពេញណន អភិបាលរង នៃគណៈអភិបាលស្រុកម៉ាឡៃ មន្ត្រីសម្របសម្រួលគម្រោងថ្នាក់ជាតិ ទីប្រឹក្សាកូរ៉េ  ប្រធានក្រុមប្រឹក្សាឃុំបឹងបេង និងឃុំម៉ាឡៃ ព្រមទាំងថ្នាក់ដឹកនាំភូមិគោលដៅ សរុបចំនួន ៣៦នាក់។

សូមបញ្ជាក់ថា៖ ខេត្តបន្ទាយមានជ័យ គឺជាខេត្តទី ២ ហើយ ដែលត្រូវបានធ្វើពិធីផ្សព្វផ្សាយ និងបើកដំណើរការអនុវត្តគម្រោងខាងលើ បន្ទាប់ពីខេត្តប៉ៃលិន ជាខេត្តស្ថិតនៅភាគពាយ័ព្យធ្លាប់ទទួលរងនូវការបំផ្លិចបំផ្លាញដោយសារគ្រាប់មីនដែលបន្សល់ទុកពីសម័យសង្គ្រាម៕

photo 2023 08 30 18 21 47photo 2023 08 30 18 21 52photo 2023 08 30 18 21 58

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង