ឯកឧត្តម អុិន ចន្ថា អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារប្រចាំខែមេសា  និងទិសដៅការងារខែឧសភា ឆ្នាំ២០២៤

Share
photo 2024 04 19 12 11 12

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃសុក្រ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២៤ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលតាមដាន ត្រួតពិនិត្យ និងវាយតម្លៃការអនុវត្តកម្មវិធីទី៣ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំកិច្ចប្រជុំពិភាក្សាវឌ្ឍនភាពការងារប្រចាំខែមេសា  និងទិសដៅការងារខែឧសភា ឆ្នាំ២០២៤ ដោយមានការចូលរួម ពីសំណាក់ ឯកឧត្តម លោកជំទាវរដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ឯកឧត្តម លោក លោកស្រីអគ្គនាយករង ប្រធាននាយកដ្ឋាន ជាថ្នាក់ដឹកនាំ ព្រមទាំងមន្រ្តីរាជការ នៃនាយកដ្ឋានទាំង ៤ ចំណុះ ក្នុងកម្មវិធីទី៣ សមាភាពសរុប ៤០នាក់។

 

ជាកិច្ចចាប់ផ្ដើម ឯកឧត្តម អនុញ្ញាតអោយនាយកដ្ឋាននីមួយៗ ធ្វើរបាយការណ៍ស្តីពីវឌ្ឍនភាពការងារ និងទិសដៅការងារខែឧសភាជូនអង្គប្រជុំ។

 

ជាកិច្ចបន្ទាប់ ឯកឧត្តម ផ្តល់មតិជូនអង្គប្រជុំពាក់ព័ន្ធដូចខាងក្រោម៖

១. ការពង្រឹងវិន័យក្នុងការគ្រប់គ្រងវត្តមានរបស់មន្រ្តីរាជការប្រចាំថ្ងៃ របស់នាយកដ្ឋាននីមួយៗ

២. ការងារឥណទានក្រសួងអភិវឌ្ឍន៍ជនបទ

៣. ពន្លឿនការងាចុះវាយតម្លៃសាកល្បងភូមិគំរូ អភិវឌ្ឍន៍ជនបទ

photo 2024 04 19 12 11 12photo 2024 04 19 12 11 14photo 2024 04 19 12 11 17photo 2024 04 19 12 11 18photo 2024 04 19 12 11 19photo 2024 04 19 12 11 20photo 2024 04 19 12 11 23photo 2024 04 19 12 13 18photo 2024 04 19 12 13 20

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង