เว็บหวยออนไลน์

ឯកឧត្តម អុិន ចន្ថា អញ្ជើញចូលរួមត្រួតពិនិត្យ និងវាយតម្លៃប្រទីប របស់ក្រសួងអភិវឌ្ឍន៍ជនបទជាមួយគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្ដរជាតិ

ចែលរំលែក
photo 2024 11 12 18 35 15 2

រាជធានីភ្នំពេញ ៖ នៅរសៀលថ្ងៃអង្គារ ១២កើត ខែកត្ដិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្ដីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមត្រួតពិនិត្យ និងវាយតម្លៃប្រទីបជាមួយគណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ-អន្ដរជាតិ ដើម្បីត្រួតពិនិត្យជាក់ស្តែង អំពីការរៀបចំប្រទីបទាំង ៣៦ របស់ក្រសួង ស្ថាប័ន និងក្រុមហ៊ុន។

 

ការត្រួតពិនិត្យ និងវាយតម្លៃប្រទីប នាឱកាសនោះដឹកនាំដោយ សម្តេច មហាមន្ត្រី គុយ សុផល ប្រធានគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ  ដោយមានការពិនិត្យប្រទីបនីមួយគ្រប់ក្រសួង ស្ថាប័ន និងឯកជនទាំ ៣៦ប្រទីប ដោយធ្វើការពិនិត្យជាបន្តបន្ទាប់ពីទីធ្លាខាងក្រោយសណ្ឋារគារកាំបូឌីយ៉ាណា រហូតដល់មុខផ្សាររាត្រី ។

សូមបញ្ជាក់ផងដែរថា ឆ្នាំ២០២៤ ក្រសួងអភិវឌ្ឍន៍ជនបទ បានរៀបចំប្រទីប មានកម្ពស់ប្រវែង ១៨ម៉ែត្រ បណ្ដោយ ២៦ម៉ែត្រ សម្រាប់បង្ហាញក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៤-១៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ៕

DJI 0391 scaled photo 2024 11 12 18 35 15 2 photo 2024 11 12 18 35 15 photo 2024 11 12 18 35 16 2 photo 2024 11 12 18 35 16 photo 2024 11 12 18 35 18 photo 2024 11 12 18 35 19 photo 2024 11 12 18 35 21

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522