ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការ ក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារចុះស្វែងរកសក្ដានុពលទាំងផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច និងធនធានដែលមានស្រាប់នៅក្នុងភូមិ ព្រមទាំងតម្រូវការចាំបាច់របស់ភូមិ សម្រាប់ការអភិវឌ្ឍ “ភូមិគំរូ”

Share
photo 2024 07 27 09 14 12

ខេត្តបន្ទាយមានជ័យ៖ នាថ្ងៃសុក្រ ៦រោច ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម អុិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារចុះស្វែករកសក្ដានុពលទាំងផ្នែកសេដ្ឋកិច្ច ផ្នែកសង្គមកិច្ច និងធនធានដែលមានស្រាប់នៅក្នុងភូមិ ព្រមទាំងតម្រូវការចាំបាច់របស់ភូមិ សម្រាប់ការអភិវឌ្ឍ “ភូមិគំរូ” ក្នុងឆ្នាំ២០២៥ ដែលក្នុងនោះមន្ទីរអភិវឌ្ឍន៍ជនបទខេត្តបន្ទាយមានជ័យ បានស្នើសុំចំនួន២ភូមិគឺ៖ ភូមិបន្ទាយឆ្មារជើង និងភូមិបន្ទាយឆ្មារត្បូង ស្ថិតនៅក្នុងឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ។

 

ក្នុងនោះមានការអញ្ជើញអមដំណើរដោយលោក ជា យុទ្ធារុណ ប្រធានមន្ទីរអភិវឌ្ឍន៍បន្ទាយមានជ័យ លោក លោកស្រីអនុប្រធានមន្ទីរ មន្ត្រីរាជការនៃមន្ទីរអភិវឌ្ឍន៍ និងមានអាជ្ញាធរឃុំបន្ទាយឆ្មារ គណៈកម្មាធិការអភិវឌ្ឍន៍ភូមិ តំណាងសហគមន៍កសិកម្ម សមាគមទេសចរណ៍ ក្រុមផលិត និងប្រជាពលរដ្ឋភូមិទាំងពីរសរុបចំនួន ៧២នាក់។

photo 2024 07 27 09 14 12 photo 2024 07 27 09 14 13 photo 2024 07 27 09 14 14 photo 2024 07 27 09 14 17 photo 2024 07 27 09 14 24

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង