เว็บหวยออนไลน์

ឯកឧត្តម ហួត  សារឹម អនុរដ្ឋលេខាធិការ អញ្ជើញចូលរួមសិក្ខាសាលា កម្រិតខ្ពស់ស្តីពី ការអភិវឌ្ឍធនធានមនុស្សក្នុងតំបន់ ប្រចាំឆ្នាំ២០២៤

ចែលរំលែក
photo 2024 03 07 13 15 04

រាជធានីភ្នំពេញ៖ នៅថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ   ឆ្នាំថោះ បញ្ចាស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៤ ឯកឧត្តម ហួត  សារឹម តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ដ្រីក្រសួងអភិវឌ្ឍន៍ជនបទ  បានអញ្ជើញចូលរួមសិក្ខាសាលា កម្រិតខ្ពស់ស្តីពី ការអភិវឌ្ឍធនធានមនុស្សក្នុងតំបន់ ប្រចាំឆ្នាំ២០២៤    ក្រោមអធិបតីភាព ឯកឧត្ដម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្ដម លោកជំទាវ  លោក លោកស្រី តំណាងក្រសួង ស្ថាប័ន អង្គការដៃគូអភិវឌ្ឍន៍ និងនិស្សិត សរុបប្រមាណ ១១០នាក់។

 

ការរៀបចំសិក្ខាសាលានោះ គឺជាកម្មវិធីសម្ពោធជាផ្លូវការនៃរបាយការណ៍អភិវឌ្ឍន៍មនុស្សក្នុងតំបន់ ប្រចាំឆ្នាំ២០២៤ ក្រោមប្រធានបទ  “ស្ថាបនាអនាគតរបស់យើង  ទិសដៅថ្មីសម្រាប់ការអភិវឌ្ឍមនុស្សក្នុងតំបន់អាស៊ី  និងប៉ាស៊ីហ្វិក” ដែលត្រូវបានសិក្សា រៀបចំឡើងដោយកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ  (UNDP) សហការជាមួយក្រសួង  ស្ថាប័ន  អង្គការដៃគូ  និងអ្នកពាក់ព័ន្ធនៅកម្ពុជា៕

photo 2024 03 07 13 15 03photo 2024 03 07 13 15 04 2photo 2024 03 07 13 15 04photo 2024 03 07 13 15 05

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522