เว็บหวยออนไลน์

ឯកឧត្តម ហាប់ អូម៉ាលី បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រីមាសទី២ និងលើកទិសដៅត្រីមាសទី៣ ឆ្នាំ២០២៥ នៅខេត្តប៉ៃលិន

ចែលរំលែក
photo 2025 06 20 15 06 01

ខេត្តប៉ៃលិន៖ នាព្រឹកថ្ងៃសុក្រ ១០រោចខែ ជេស្ឋ ឆ្នាំ ម្សាញ់ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃ ទី ២០ ខែ មិថុនា ឆ្នាំ២០២៥ ឯកឧត្តម ហាប់ អូម៉ាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលត្រីមាសទី២ និងលើកទិសដៅត្រីមាសទី៣ ឆ្នាំ២០២៥។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តមទីប្រឹក្សាអមក្រសួង លោក លោកស្រី អនុប្រធានមន្ទីរ ប្រធានការិយាល័យ និងមន្ត្រីជំនាញចំនួន ២២រូប។

 

កិច្ចប្រជុំនេះមានគោលបំណងដើម្បីត្រួតពិនិត្យលើការអនុវត្តសកម្មភាពការងារនាត្រីមាសទី២ ព្រមទាំងលើកយកបញ្ហាមួយចំនួន ដែលបានជួបប្រទះនាពេលអនុវត្តសកម្មភាពការងារកន្លងមក។

 

មុននឹងបញ្ចប់នៃកិច្ចប្រជុំឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវសារផ្ដាំផ្ញើសាកសួរសុខទុក្ខដោយក្ដីនឹករលឹកពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី។  ឆ្លៀតក្នុងឱកាសនោះដែរឯកឧត្តមរដ្ឋលេខាធិការ បានផ្ដល់អនុសាសន៍ណែនាំមួយចំនួនដោយស្នើសុំឲ្យមន្ទីររក្សាសាមគ្គីភាពផ្ទៃក្នុងឱ្យបានល្អ និងបន្តខិតខំបំពេញភារកិច្ចការងារ និងអនុវត្តតាមបទបញ្ជាថ្នាក់លើដែលបានដាក់ជូនដោយភាពទទួលខុសត្រូវខ្ពស់។

photo 2025 06 20 15 06 00 photo 2025 06 20 15 06 01 photo 2025 06 20 15 06 02 2 photo 2025 06 20 15 06 02

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522