ឯកឧត្តម ស្រុិន ពុទ្ធី អញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីភាពជាអ្នកដឹកនាំស្រ្តីក្នុងការជួសជុល និងថែទាំអណ្ដូងស្នប់ យុទ្ធសាស្រ្តអនុវត្កក្រោយស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងនីតិវិធីប្រតិបត្តិស្តង់ដារ នៃការគ្រប់គ្រងកាកសំណល់លាមកតាមគ្រួសារ នៅតំបន់ជនបទ

Share
photo 2024 05 02 16 15 32

ខេត្តកំពង់ស្ពឺ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៩ រោច ខែចេត្រ ឆ្នាំ រោង ឆស័ក ព.ស. ២៥៦៧ ត្រូវ នឹង ថ្ងៃ ទី ២ ខែ ឧសភា ឆ្នាំ ២០២៤ ឯកឧត្តម ស្រុិន ពុទ្ធី ទីប្រឹក្សាក្រសួងអភិវឌ្ឍន៍ជនបទ ប្រធាននាយកដ្ឋានផ្គត់ផ្គង់ទឹកជនបទ និងជានាយក គម្រោង ធនាគារអភិវឌ្ឍន៍អាសុី(ADB) បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្ដុះបណ្ដាល ស្ដីពីភាពជាអ្នកដឹកនាំស្រ្តីក្នុងការជួសជុល និងថែទាំអណ្ដូងស្នប់ យុទ្ធសាស្រ្តអនុវត្តក្រោយស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល និងនីតិវិធីប្រតិបត្តិស្តង់ដារ នៃការគ្រប់គ្រងកាកសំណល់លាមកតាមគ្រួសារ នៅតំបន់ជនបទ នៅសណ្ឋាគារ ផាមរីវើ ខេត្តកំពង់ស្ពឺ និងមានអ្នកចូលរួមសរុបចំនួន ៧០ នាក់(ស្រី ៥០ នាក់)។

គោលបំណង នៃវគ្គបណ្ដុះបណ្ដាលនេះ គឺ
១-បង្កើនចំណេះដឹងបន្ថែមលើភាពជាអ្នកដឹកនាំជូនមន្រ្តីរដ្ឋបាលស្រុក និងមន្រ្តីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តចំនួន ០៥ គឺខេត្តកំពង់ស្ពឺ កំពត កំពង់ឆ្នាំង កណ្ដាល និងស្វាយរៀង ដែលជាស្រ្តី
២-ពង្រឹងសមត្ថភាពបច្ចេកទេសបន្ថែមលើការជួសជុល និងថែទាំអណ្ដូងស្នប់
៣-ផ្សព្វផ្សាយយុទ្ធសាស្រ្តអនុវត្តក្រោយស្ថានភាពបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។
photo 2024 05 02 16 15 20

photo 2024 05 02 16 15 23

photo 2024 05 02 16 15 24

photo 2024 05 02 16 15 26

photo 2024 05 02 16 15 27

photo 2024 05 02 16 15 28

photo 2024 05 02 16 15 31

photo 2024 05 02 16 15 32

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង