ឯកឧត្តម សាន វិសាល អញ្ជើញជាអធិបបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទីពីរ និងត្រួតពិនិត្យសកម្មភាពការងារ ឆ្នាំ២០២៤
- ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ ម៉ោង ៣:០០ ល្ងាច
- សកម្មភាពក្រសួង

ខេត្តកំពត៖ នាថ្ងៃសុក្រ ៨កើត ខែជេស្ឋ ឆ្នាំ រោងឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី ១៤ ខែមិថុនា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបបតី ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទីពីរ និងត្រួតពិនិត្យសកម្មភាពការងារ ឆ្នាំ២០២៤ ដែលបានអមដំណើរដោយ ឯកឧត្តម អ៉ឹង វណ្ណា អនុរដ្ឋលេខាធិការ
និងមានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីរាជកានៃមន្ទីរផងដែរ។
បន្ទាប់ពីស្តាប់របាយការណ៍ របស់លោកប្រធានមន្ទីររួចមក ឯកឧត្តម រដ្ឋលេខាធិការ បានមានមតិសំណេះសំណាល និងពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពី សំណាក់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្តីក្រសួងអភិវឌ្ឍន៍ជនបទ និង ផ្តល់អនុសាស្ត្រណែនាំ ដូចខាងក្រោម:
– ត្រូវផ្លាស់ប្តូរផ្នត់គំនិត មានសាមគ្គីភាពផ្ទៃក្នុង មិនប្រកាន់បក្សពួក ។
– ត្រូវយកចិត្តទុកដាក់បំពេញការងារ មានទំនួលខុសត្រូវ មានតម្លាភាព និងសមភាព ។
– ត្រូវពង្រឹងការគ្រប់គ្រងអង្គភាពឲ្យបានល្អ ។
– យកចិត្តទុកដាក់ថែរក្សា សម្អាតទីធ្លាទាំងក្នុង ទាំងក្រៅបរិវេណនិងតាមបន្ទប់ការិយាល័យនីមួយៗ ។
– គួរបង្កើតក្រុមប្រឹក្សាវិន័យ ដើម្បីគ្រប់គ្រងវិន័យមន្រ្តីរាជការឱ្យមានប្រសិទ្ធិភាពខ្ពស់។
– សូមឲ្យមន្ត្រីគ្រប់រូប និងថ្នាក់ដឹកនាំមន្ទីរត្រូវប្រកាន់ភ្ជាប់នូវស្វ័យត្រួតពិនិត្យដោយខ្លួបឯងជាប់ជានិច្ចអំពីការគោរពបទបញ្ជា វិន័យ និងសហលក្ខខណ្ឌតិកមន្ត្រីរាជការស៊ីវិល។
– សូមឲ្យជួយសំអាត ថែរក្សា និងមានអនាម័យក្នុងមន្ទីរជាប្រចាំ។
បន្ទាប់ពីកិច្ចប្រជុំបានបញ្ចប់ ឯកឧត្តម រដ្ឋលេខាធិការ និងក្រុមការងារអមដំណើរ បានបន្ត ទៅពិនិត្យមើល ការស្ថាបនាផ្លូវកៅស៊ូ DBST និង បេតុង ( ក្បាលរមាស-ចក្រីទីង ) មួយខ្សែប្រវែង ១១,៣៤៥ គ.ម ស្ថិតនៅស្រុកទឹកឈូ ជាគម្រោងSAAMBAT ទទួលការស្ថាបនាដោយក្រុមហ៊ុនបន្ទាយស្រី និងបានណែនាំ ឲ្យ ក្រុមហ៊ុន ត្រូវយកចិត្តទុកដាក់អនុវត្តការសាងសង់ឲ្យបានត្រឹមត្រូវតាមបទដ្ឋានបច្ចេកទេស និងមានគុណភាព។
