เว็บหวยออนไลน์

ឯកឧត្តម សាន វិសាល អញ្ជើញដឹកនាំក្រុមការងារបច្ចេកទេសគម្រោង NRRPCP ចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសង់ផ្លូវនៅខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង

ចែលរំលែក
photo 2025 06 10 12 33 37

ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង៖ នាថ្ងៃចន្ទ ១៤កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានះញ្ជើញដឹកនាំមន្រ្តីបច្ចេកទេសថ្នាក់ជាតិ (PMU) ព្រមទាំងមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត (PIU) និងក្រុមទីប្រឹក្សាបច្ចេកទេសរបស់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ដើម្បីចុះត្រួតពិនិត្យវឌ្ឍនភាព និងបច្ចេកទេសការងារសាងសង់ផ្លូវស្ថិតក្នុងខេត្តត្បូងឃ្មុំ និងព្រៃវែង រួមមាន៖

 

+ខ្សែទី១ ផ្លូវ Batch2-Lot4 (ថ្មទទឹង-សំពៅលូន) ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST)  មានប្រវែង ១១គីឡូម៉ែត្រនិង ៦៨៥ម៉ែត្រ តភ្ជាប់ពីភូមិថ្មទទឹង ឃុំជាំតាម៉ៅ ទៅដល់ភូមិកំបាស់ ឃុំមេមង ស្រុកមេមត់ ខេត្តត្បូងឃ្មុំ ដែលទទួលកិច្ចសន្យាសាងសង់ដោយក្រុមហ៊ុន Banteay Srei Engineering & Construction Co., LTD។ ខ្សែផ្លូវនេះស្ថិតក្នុងដំណាក់កាលជួសជុលថែទាំសុពលភាព រយៈពេល១២ខែ ដោយគិតចាប់ពីថ្ងៃទី ១២ ខែកក្កដា ឆ្នាំ២០២៤ ដល់ ថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៥។

 

+ខ្សែទី២ ផ្លូវ Batch4-Lot1 (មេម៉ៃ-មែកពុក) ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងមានផ្នែកខ្លះជាប្រភេទបេតុងសរសៃដែក,  មានប្រវែង ១១ គីឡូម៉ែត្រនិង ២៣៦ ម៉ែត្រ តភ្ជាប់ពីភូមិមេម៉ៃ ឃុំក្រែក ស្រុកពញាក្រែក ទៅដល់ភូមិស្ពាន ឃុំដារ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ និងទទួលកិច្ចសន្យាសាងសង់ដោយក្រុមហ៊ុន SP Multi Engineering and Development Co., LTD.។ ជាលទ្ធផល ការងារសាងសង់ផ្លូវបានសម្រេច ៩៧%ហើយមកទល់ពេលនេះ។

 

+ខ្សែទី៣ ផ្លូវ Batch4-Lot2 (ទានភ្លើង-ព្រៃទទឹង) ជាផ្លូវក្រាលកៅស៊ូពីរជាន់ប្រភេទ (DBST) និងមានផ្នែកខ្លះជាប្រភេទបេតុងសរសៃដែក, មានប្រវែង ១៨ គីឡូម៉ែត្រនិង ៧៤ម៉ែត្រ តភ្ជាប់ពីភូមិទានភ្លើង ឃុំស្មោងខាងជើង ស្រុកកំចាយមារ ទៅដល់ភូមិព្រៃទទឹង ឃុំព្រៃទទឹង ស្រុកមេសាង ខេត្តព្រៃវែង និងទទួលកិច្ចសន្យាសាងសង់ដោយក្រុមហ៊ុន Royal Mekong Construction & Development Pte., Ltd។ ជាលទ្ធផល ការងារសាងសង់ផ្លូវបានសម្រេច ៦៦%។

 

ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានដឹកនាំប្រជុំពិភាក្សានៅការដ្ឋានជាមួយក្រុមហ៊ុនទទួលការ ក្រុមទីប្រឹក្សាបច្ចេកទេស មន្រ្តីបច្ចេកទេសថ្នាក់ក្រសួង (PMU) និងមន្រ្តីបច្ចេកទេសថ្នាក់ខេត្ត (PIU) ឲ្យក្រុមហ៊ុនពន្លឿនការងារសាងសង់ឲ្យបានលឿន និងត្រឹមត្រូវតាមប្លង់បច្ចេកទេស និងទាន់ពេលវេលាដែលមានចែងក្នុងកិច្ចសន្យា៕

photo 2025 06 09 14 28 45 photo 2025 06 10 12 33 35 photo 2025 06 10 12 33 36 photo 2025 06 10 12 33 37 photo 2025 06 10 12 33 39 photo 2025 06 10 12 33 40 photo 2025 06 10 12 33 41 photo 2025 06 10 12 33 43 photo 2025 06 10 12 33 44 photo 2025 06 10 12 33 45 photo 2025 06 10 12 33 46 photo 2025 06 10 12 33 49

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522