เว็บหวยออนไลน์

ឯកឧត្តម សាន វិសាល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងលូចំនួន ២គម្រោង ស្ថិតនៅខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល

ចែលរំលែក
photo 2025 01 24 17 59 44 2

ខេត្តកំពង់ឆ្នាំង និងខេត្តកណ្ដាល៖ នាថ្ងៃសុក្រ ១១រោច ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព លើការងារស្ថាបនាផ្លូវ និងលូចំនួន ២គម្រោង ស្ថិតនៅខេត្តកំពង់ឆ្នាំង និងខេត្តកណ្តាល រួមមាន៖

+ គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ មានពីរកំណាត់ ប្រវែងសរុប ១ ៤០០ម ទទឹង ៦ម កម្រាស់ ០,២ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួសទទឹងម្ខាងៗ ១ម កម្រាស់ ០,២ម និងសំណង់សិល្បការ្យមួយចំនួន ចាប់ពីផ្លូវជាតិលេខ៥ នៃភូមិស្វាយគយ ដល់ភូមិជើងខ្នារ ឃុំពន្លៃ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង

 

+ គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលបេតុងចំនួន ០១ខ្សែ ប្រវែង ២ ២០០ម ទទឹង ៦ម កម្រាស់ ០,២ម ស្ថិតនៅភូមិសំប៉ាន ឃុំកោះធំខ ស្រុកកោះធំ ទៅភូមិអន្លង់តាសេកក្រោម ឃុំព្រែកអំបិល ស្រុកស្អាង ខេត្តកណ្តាល។

គម្រោងទាំង ០២ ខាងលើនេះអនុវត្តដោយ នាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តភារ និងហិរញ្ញវត្ថុ ក្រសួងមហាផ្ទៃ។

 

ឆ្លៀតឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ ការសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាមួយផងដែរ។

លទ្ធផលជារួម គណៈកម្មការអន្តរក្រសួង បានឯកភាព និងទទួលយក នូវគម្រោងទាំង ០២ខាងលើ។

photo 2025 01 24 17 59 44 2 photo 2025 01 24 17 59 44 photo 2025 01 24 17 59 45 2 photo 2025 01 24 17 59 45 photo 2025 01 24 17 59 46 photo 2025 01 24 17 59 47 photo 2025 01 24 17 59 49 photo 2025 01 24 17 59 50 photo 2025 01 24 17 59 59 photo 2025 01 24 18 00 01 photo 2025 01 24 18 00 02

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522