เว็บหวยออนไลน์

ឯកឧត្តម សាន វិសាល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាពលើការងារស្ថាបនាផ្លូវ និងស្ពានចំនួន ២គម្រោង នៅក្នុងខេត្តកំពង់ឆ្នាំង

ចែលរំលែក
photo 2024 12 24 12 49 48

ខេត្តកំពង់ឆ្នាំង៖ នាថ្ងៃអង្គារ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ  បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់ សុពលភាព លើការងារស្ថាបនាផ្លូវ និងស្ពានចំនួន ២គម្រោង អនុវត្តដោយ នាយកដ្ឋានផ្លូវលំជនបទ រួមមាន៖

 

គម្រោងទី១ ៖ ការងារស្ថាបនាស្ពានបេតុងចំនួន ១កន្លែង ប្រវែង ៩០ម ទទឹង ៨ម និងស្ថាបនាផ្លូវក្រាលដីល្បាយគ្រួសសងខាងក្បាលស្ពានម្ខាងៗ ប្រវែង ១០០ម ស្ថិតនៅភូមិស្ទឹងស្ងួត ឃុំអំពិលទឹក ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង

 

គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ មាន ៣កំណាត់ ប្រវែងសរុប ៤ ១០០ម(កំណាត់ទី១ ប្រវែង ២ ០៣០ម, កំណាត់ទី២ ប្រវែង ១ ៥៣០ម និងកំណាត់ទី៣ ប្រវែង ៥៤០ម) ចិញ្ចើមផ្លូវសងខាងក្រាលដី ល្បាយក្រួស ទទឹងម្ខាងៗ ១ម និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ខេត្តកំពង់ឆ្នាំង។

 

លទ្ធផលជារួម គណៈកម្មការអន្តរក្រសួង បានឯកភាព និងទទួលយក នូវគម្រោងទាំង ២ខាងលើ។

 

នាឱកាសចុះត្រួតពិនិត្យ វាយតម្លៃ និងបញ្ចប់សុពលភាព គម្រោងទាំង២ ខាងលើ ឯកឧត្តម សាន វិសាល ព្រមទាំងគណៈកម្មការអន្តរក្រសួង បានជួបសំណេះ សំណាលជាមួយលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋដែល រស់នៅសងខាងផ្លូវ និងមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន ព្រមទាំងបានពាំនាំ នូវប្រសាសន៍ផ្តាំផ្ញើ ការសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹក រលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងជាពិសេសពីសំណាក់ សម្ដេចតេជោ ហ៊ុន សែន បិតាស្ថាបនិកសន្ដិភាព បច្ចុប្បន្នជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ដែលរូបសម្តេច និងលោកជំទាវបណ្ឌិតតែងតែ បានគិតគូរ ពីសុខទុក្ខ និងការរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ។ ក្នុងជំនួបនេះដែរ ឯកឧត្តម និងក្រុមការងារបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ចែកជូន ដល់បងប្អូន ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាចំនួនមួយ។ ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនៃគម្រោងខាងលើ បានសម្តែងនូវអារម្មណ៍ សប្បាយរីករាយជាមួយសមិទ្ធផលដែលបានកសាងឡើងក្នុងសហគមន៍របស់ពួកគាត់ និងអបអរសាទរប្រកបដោយការដឹងគុណចំពោះថ្នាក់ដឹកនាំ និងរាជរដ្ឋា ភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសលើ ការងារអភិវឌ្ឍន៍នូវតំបន់ជនបទឲ្យមានភាពរីកចម្រើនដូចនៅតំបន់ប្រជុំជន និងទីក្រុងដែរ៕

photo 2024 12 24 12 49 37 photo 2024 12 24 12 49 40 photo 2024 12 24 12 49 41 photo 2024 12 24 12 49 42 photo 2024 12 24 12 49 43 photo 2024 12 24 12 49 44 photo 2024 12 24 12 49 45 photo 2024 12 24 12 49 46 photo 2024 12 24 12 49 47 photo 2024 12 24 12 49 48 photo 2024 12 24 12 49 49 photo 2024 12 24 12 49 50 photo 2024 12 24 12 49 51 photo 2024 12 24 12 49 52 photo 2024 12 24 12 49 53 photo 2024 12 24 12 49 54 photo 2024 12 24 12 49 55 photo 2024 12 24 12 49 58 photo 2024 12 24 12 50 00

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522