เว็บหวยออนไลน์

ឯកឧត្តម សាន វិសាល អញ្ជើញដឹកនាំមន្រ្តីបច្ចេកទេសថ្នាក់ក្រសួង (PMU) មន្រ្តីបច្ចេកទេសថ្នាក់ខេត្ត (PIU) របស់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) ចុះត្រួតពិនិត្យនូវវឌ្ឍនភាពការងារ

ចែលរំលែក
photo 2024 12 12 09 14 24

ខេត្តកោះកុង៖ នៅថ្ងៃអង្គារ-ពុធ ១០-១១កើត ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១០-១១ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និង លោក អ៊ួង ប៉ុណ្ណាកា ប្រធានគ្រប់គ្រងគម្រោង ព្រមទាំងលោកប្រធានមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកោះកុង បានដឹកនាំមន្រ្តីបច្ចេកទេសថ្នាក់ក្រសួង (PMU) មន្រ្តីបច្ចេកទេសថ្នាក់ខេត្ត (PIU) របស់គម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) បានចុះត្រួតពិនិត្យនូវវឌ្ឍនភាពការងាររួមមាន៖

-សាងសង់ស្រះសហគមន៍ ស្ថិតក្នុងបរិវេណវត្តគងឆា ភូមិជីខលើ ឃុំជីខលើ ស្រុកស្រែអំបិល ខេត្តកោះកុង ដែលជាស្រះទឹកសហគមន៍លេខ (CP 016)។ ស្រះទឹកនេះជាប្រភេទស្រះដី មានទំហំ (100mX45m) និងមានជម្រៅ 4.5m មានជណ្តើរចុះក្នុងស្រះសង់ពីបេតុង ចំនួន២ លូរំដោះទឹកចំនួន២ អាងចម្រោះទឹកចំនួន១ និងមានបំពាក់ប្រព័ន្ធម៉ូទ័របូមទឹកស្វ័យប្រវត្ត ដែលដំណើរការថាមពលពន្លឺព្រះអាទិត្យ។ ស្រះទឹកនេះក៏មានរបងការពារសុវត្ថិភាពហុំព័ទ្ធជុំវិញផងដែរ។  ស្រះសហគមន៍នេះបានចាប់ផ្តើមសាងសង់នៅ ថ្ងៃទី ២៩ ខែ តុលា ឆ្នាំ២០២៤ និងគ្រោងបញ្ចប់ការសាងសង់នៅថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤ខាងមុខនេះ។

-ការងារសាងសង់ផ្លូវថ្មបាំង ដែលជាខ្សែផ្លូវក្នុង (B2-Lot5) មានប្រវែងសរុប ២៦,១០គីឡូម៉ែត្រ ដែលជាប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) និងផ្លូវបេតុង ដែលមានលូមូលកាត់ផ្លូវចំនួន ៩កន្លែង ដែលតជាប់ពីផ្លូវជាតិលេខ៤៨ ដល់ស្រុកថ្មបាំង ដែលបានចាប់ផ្តើមសាងសង់ថ្ងៃទី០៣ ខែមិនា ឆ្នាំ២០២៤  និងគ្រោងបញ្ចប់ការសាងសង់ថ្ងៃទី៣០ ខែមិនា ឆ្នាំ២០២៥  លទ្ធផលសម្រេចបាន ២៥%។

photo 2024 12 12 09 14 09 2 photo 2024 12 12 09 14 09 photo 2024 12 12 09 14 11 photo 2024 12 12 09 14 12 photo 2024 12 12 09 14 13 photo 2024 12 12 09 14 15 photo 2024 12 12 09 14 17 2 photo 2024 12 12 09 14 17 photo 2024 12 12 09 14 18 2 photo 2024 12 12 09 14 18 photo 2024 12 12 09 14 21 photo 2024 12 12 09 14 23 photo 2024 12 12 09 14 24 photo 2024 12 12 09 14 25

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522