เว็บหวยออนไลน์

ឯកឧត្តម សាន វិសាល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ ប្រវែង ៣ ៣០០ម៉

ចែលរំលែក
photo 2024 11 18 20 18 05

ខេត្តកំពង់ឆ្នាំង ៖ នាថ្ងៃចន្ទ ៣រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ០១ខ្សែ ប្រវែង ៣ ៣០០ម៉ ទទឹង ៦ម៉ ចិញ្ចើមផ្លូវសងខាងប្រវែង ១ម៉ និងសំណង់សិល្បការ្យមួយចំនួនទៀត ភ្ជាប់ពីផ្លូវជាតិលេខ៥ ទៅភូមិត្រពាំងចាន់ ឃុំត្រពាំងចាន់ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ។

 

នាឱកាសចុះត្រួតពិនិត្យ និងវាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីរជាន់ខាងលើ ឯកឧត្តមរដ្ឋលេខាធិការ និងគណៈកម្មការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយលោកតា លោកយាយ អ៊ុំ ពូ មីង បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ដោយមានការចូលរួមពីអាជ្ញាធរមូលដ្ឋាន និងបានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើ ការសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ជាមួយគ្នានោះក៏បាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ចែកជូនដល់បងប្អូន ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាចំនួនមួយ។

 

ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនៃគម្រោងខាងលើ បានសម្តែងនូវអារម្មណ៍សប្បាយរីករាយជាមួយសមិទ្ធផលដែលបានកសាងឡើងក្នុងសហគមន៍របស់ពួកគាត់ និងអបអរសាទរប្រកបដោយការដឹងគុណចំពោះថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសលើការងារអភិវឌ្ឍន៍ជនបទកាន់តែមានភាពរីកចម្រើន។

 

លទ្ធផលជារួម គណៈកម្មការអន្តរក្រសួង បានឯកភាព និងទទួលយក១០០% នូវគម្រោងខាងលើ៕

photo 2024 11 18 20 18 05 photo 2024 11 18 20 18 06 photo 2024 11 18 20 18 13 photo 2024 11 18 20 18 15 photo 2024 11 18 20 18 18 photo 2024 11 18 20 18 21 photo 2024 11 18 20 18 23 photo 2024 11 18 20 18 27 photo 2024 11 18 20 18 28 photo 2024 11 18 20 18 30 photo 2024 11 18 20 18 31 photo 2024 11 18 20 18 32 photo 2024 11 18 20 18 33 photo 2024 11 18 20 18 34

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522