ឯកឧត្តម សាន វិសាល អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាពការងារស្ថាបនាផ្លូវដីក្រាលល្បាយក្រួសចំនួន ០១ខ្សែ នៅខេត្តកំពង់ចាម

Share
photo 2024 11 05 17 22 18

ខេត្តកំពង់ចាម ៖ នាថ្ងៃអង្គារ ៥កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម  ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ការងារស្ថាបនាផ្លូវដីក្រាលល្បាយក្រួសចំនួន ០១ខ្សែ ប្រវែង ៦ ០០០ម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ចាប់ពីភូមិត្រពាំងក្រសាំង ទៅភូមិអូរដូនញ ឃុំត្រពាំងព្រះ ស្រុកព្រៃឈរ ខេត្តកំពង់ចាម អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ។

 

នាឱកាសចុះត្រួតពិនិត្យ និងវាយតម្លៃបញ្ចប់សុពលភាព ការងារស្ថាបនាផ្លូវដីក្រាលល្បាយក្រួសខាងលើ ឯកឧត្តមរដ្ឋលេខាធការ និងគណៈកម្មការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយលោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋដែលរស់នៅសងខាងផ្លូវ ដោយមានការចូលរួមពីលោកមេឃុំ លោកមេភូមិ ព្រមទាំងអាជ្ញាធរមូលដ្ឋាន។ ជាមួយនេះ ឯកឧត្តម បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ និងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាចំនួនមួយ។ ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនៃគម្រោងខាងលើ បានសម្តែងនូវអារម្មណ៍សប្បាយរីករាយ និងអបអរសាទរប្រកបដោយការដឹងគុណចំពោះថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ចំពោះប្រជាពលរដ្ឋ ជាពិសេសលើការងារអភិវឌ្ឍន៍តំបន់ជនបទឲ្យមានភាពរីកចម្រើនដូចនៅតំបន់ប្រជុំជន និងទីក្រុងដែរ។

 

ជាលទ្ធផលគណៈកម្មការអន្តរក្រសួង បានឯកភាព និងទទួលយកនូវការបញ្ចប់សុពលភាពគម្រោងខាងលើ៕

photo 2024 11 05 17 22 04 photo 2024 11 05 17 22 05 photo 2024 11 05 17 22 06 photo 2024 11 05 17 22 08 photo 2024 11 05 17 22 10 photo 2024 11 05 17 22 11 photo 2024 11 05 17 22 13 photo 2024 11 05 17 22 14 photo 2024 11 05 17 22 18 photo 2024 11 05 17 22 19 photo 2024 11 05 17 22 20 photo 2024 11 05 17 22 21 photo 2024 11 05 17 22 22

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង