เว็บหวยออนไลน์

ឯកឧត្តម សាន វិសាល អញ្ជើញចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ដារឡើងវិញផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង៤,១ គីឡូម៉ែត្រ នៅខេត្តកំពង់ធំ

ចែលរំលែក
photo 2024 09 17 16 44 45 3

ខេត្តកំពង់ធំ÷ នាព្រឹកថ្ងៃអង្គារ ១៥កើត ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែ កញ្ញា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មាធិការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ  និងមានការចូលរួមអមដំណើរពី លោក តាន់ វាសនា ប្រធានស្តីទីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ និងមន្ត្រីបច្ចេកទេសរបស់មន្ទីរបានចុះត្រួតពិនិត្យ វាយតម្លៃបញ្ចប់សុពលភាព លើការងារស្ដារឡើងវិញ នូវផ្លូវក្រាលដីល្បាយក្រួសចំនួន១ខ្សែ ប្រវែង៤,១គីឡូម៉ែត្រ និងសំណង់សិល្បការ្យមួយចំនួន ស្ថិតនៅភូមិតាំងស្ទោង ទៅភូមិថ្មី ឃុំតាំងក្រសៅ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ អនុវត្តដោយនាយកដ្ឋានវិស្វកម្ម ក្រសួងការពារជាតិ។

 

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ បានជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរស់នៅតាមសងខាងផ្លូវ ដោយបានពាំនាំសារផ្ដាំផ្ញើសាកសួរសុខទុក្ខ ជាពិសេសសម្ដេចតេជោ ហ៊ុន សែន បិតា ស្ថាបនិកសន្ដិភាព ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានព្រឹទ្ធសភា, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ដែលសម្តេចតែងតែគិតគូរពីសុខទុក្ខ និងការរស់នៅរបស់ប្រជាពលរដ្ឋ និងប្រសាសន៍ផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទផងដែរ។

 

បន្ទាប់ពីបញ្ចប់ការត្រួតពិនិត្យ និងវាយតម្លៃ និងជួបសំណេះសំណាលជាមួយបងប្អូនប្រជាពលរដ្ឋរួចមកឯកឧត្តមរដ្ឋលេខាធិការ បានបន្តដឹកនាំកិច្ចប្រជុំពិភាក្សារវាងគណៈកម្មការធិការអន្តរក្រសួង និងបានឯកភាពព្រមបញ្ចប់សុពលភាពលើកខ្សែផ្លូវខាងលើដោយបានវាយតម្លៃត្រឹមត្រូវតាមស្តង់ដារបច្ចេកទេសដែលបានកំណត់៕

photo 2024 09 17 16 44 45 2 photo 2024 09 17 16 44 45 3 photo 2024 09 17 16 44 45 photo 2024 09 17 16 44 46 2 photo 2024 09 17 16 44 46 3 photo 2024 09 17 16 44 46 4 photo 2024 09 17 16 44 46 5 photo 2024 09 17 16 44 46 6 photo 2024 09 17 16 44 46 7 photo 2024 09 17 16 44 46

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522