เว็บหวยออนไลน์

ឯកឧត្តម សាន វិសាល បានដឹកនាំគណៈកម្មការអន្តរក្រសួង ចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវចំនួន ១ខ្សែ នៅខេត្តសៀមរាប

ចែលរំលែក
photo 2024 11 07 18 33 19

ខេត្តសៀមរាប៖ នាថ្ងៃព្រហស្បតិ៍ ៧កើត ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម សាន វិសាល រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោកជំទាវ ឯក គន្ធវារី អនុរដ្ឋលេខាធិការ​ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវចំនួន ១ខ្សែ ដោយក្រាល ល្បាយ ក្រួសប្រវែង ១១ ៥០០ម ទទឹង ៥ម កម្រាស់ ០,២ម និងសាងសង់លូមូល មុខបីចំនួន ១កន្លែង ស្ថិតនៅឃុំខ្នារសណ្តាយ ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប (គម្រោងលេខ DRR-PM-2024-No.020) អនុវត្តដោយ មន្ទីអភិវឌ្ឍន៍ជនបទខេត្តសៀមរាប ប្រើប្រាស់ថវិការជំពូក ៦១។

 

នាឱកាសចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារថែទាំខួបផ្លូវក្រាល ល្បាយក្រួស ខាងលើ ឯកឧត្តម សាន វិសាល និងលោកជំទាវ ឯក គន្ធវារី ព្រមទាំងគណៈ កម្មការអន្តរក្រសួង បានជួបសំណេះសំណាលជាមួយ លោកតា លោកយាយ អ៊ំ ពូ មីង បងប្អូនប្រជាពលរដ្ឋ ដែលរស់នៅសងខាងផ្លូវ ដោយមានការចូលរួមពីអាជ្ញាធរ មូលដ្ឋាន និងបាននាំយកនូវអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តមរដ្ឋមន្ត្រី ចែកជូន ដល់បងប្អូន ប្រជាពលរដ្ឋ ដោយម្នាក់ៗទទួលបានក្រម៉ាចំនួនមួយ។ ប្រជាពលរដ្ឋដែលរស់នៅតាមដងផ្លូវនៃគម្រោងខាងលើ បានសម្តែងនូវ អារម្មណ៍សប្បាយរីករាយ និងអបអរសាទរប្រកបដោយ ការដឹងគុណ ចំពោះថ្នាក់ដឹកនាំ និងរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ ចំពោះប្រជាពលរដ្ឋ ជាពិសេសលើការងារអភិវឌ្ឍន៍នៅតាមតំបន់ជនបទ ឲ្យមានភាពរីកចម្រើនដូចនៅតំបន់ប្រជុំជន និងទីក្រុងដែរ។

photo 2024 11 07 18 33 19 photo 2024 11 07 18 33 21 photo 2024 11 07 18 33 24 photo 2024 11 07 18 33 27 photo 2024 11 07 18 33 40 photo 2024 11 07 18 33 42 photo 2024 11 07 18 33 51 photo 2024 11 07 18 33 54 photo 2024 11 07 18 33 57 photo 2024 11 07 18 33 59 photo 2024 11 07 18 34 06 photo 2024 11 07 18 34 12 photo 2024 11 07 18 34 14 photo 2024 11 07 18 34 18

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522