เว็บหวยออนไลน์

ឯកឧត្តម សាន វិសាល ចុះត្រួតពិនិត្យ វាយតម្លៃ និងទទួលយក ១០០%លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ

ចែលរំលែក
photo 2023 12 20 18 47 18

នៅព្រឹកថ្ងៃពុធ ៨កើត ខែមិគសិរ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម សាន វិសាល តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានតំណាងក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះត្រួតពិនិត្យ វាយតម្លៃ លើការងារស្ថាបនាផ្លូវក្រាលដីល្បាយក្រួសចំនួន ១ខ្សែ ប្រវែង ៣២០០ម៉ែត្រ ទទឹងខ្នងលើ ៨ម៉ែត្រ កម្រាស់០,២ម៉ែត្រ ស្ថាបនាលូប្រអប់មុខពីរចំនួន ២កន្លែង លូមូលមុខបីចំនួន ១កន្លែង លូមូលមុខមួយចំនួន ៣កន្លែង និងស្លាកឈ្មោះផ្លូវចំនួន ២កន្លែង ស្ថិតនៅក្នុងដីសម្បទានសង្គមកិច្ច ភូមិ១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។

 

ខ្សែផ្លូវខាងលើ អនុវត្តដោយ នាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។       បន្ទាប់ពីបានពិនិត្យ និងប្រជុំវាយតម្លៃការងារខាងលើរួច គណៈកម្មការអន្តរក្រសួង សម្រេចវាយតម្លៃ ទទួលយក ១០០%៕

photo 2023 12 20 18 47 16photo 2023 12 20 18 47 17photo 2023 12 20 18 47 18photo 2023 12 20 18 47 19photo 2023 12 20 18 47 20 2photo 2023 12 20 18 47 20

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522