ឯកឧត្តម លី ណារុន អញ្ចើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងឥណទាន ក្រសួងអភិវឌ្ឍន៍ជនបទ
- ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០២៥ ម៉ោង ១០:០០ ព្រឹក
- សកម្មភាពក្រសួង
ចែលរំលែក

រាជធានីភ្នំពេញ៖ នាថ្ងៃអង្គារ ៧រោច ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស. ២៥៦៩ ត្រូវនឹងថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៥ ឯកឧត្តម លី ណារុន រដ្ឋលេខាធិការ និងជានាយកគម្រោងឥណទាន ក្រសួងអភិវឌ្ឍន៍ជនបទ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាពការងារគម្រោងឥណទានក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី ឯកឧត្តម ពុត ហេម៉ុណ្ណា អនុរដ្ឋលេខាធិការ និងជានាយករងគម្រោង, លោក គី សុផល ប្រធាននាយកដ្ឋានអភិវឌ្ឍន៍សេដ្ឋកិច្ចជនបទ និងជាប្រធានគ្រប់គ្រងគម្រោង, លោក លោកស្រី ជាមន្ត្រីទទួលបន្ទុក សរុបចំនួន០៩រូប ស្រី០១រូប នៅទីស្តីការក្រសួងអភិវឌ្ឍន៍ជនបទ។ កិច្ចប្រជុំនេះមានគោលបំណងប្រកាសសមាសភាពនៃអង្គភាពគ្រប់គ្រង និងអង្គភាពអនុវត្តគម្រោង និងពិនិត្យវឌ្ឍនភាពការងាររបស់គម្រោង៕
