ឯកឧត្តម យឹម ជុង អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងផ្ទៀងផ្ទាត់ វាយតម្លៃខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

Share
photo 2024 07 12 18 51 11 7

ខេត្តកំពង់ចាម៖ នាព្រឹកថ្ងៃសុខ ៧ កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញជាអធិបតី ក្នុងពិធីបើកសិក្ខាសាលាឆ្លុះបញ្ចាំងផ្ទៀងផ្ទាត់ វាយតម្លៃខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

 

សិក្ខាសាលនេះ មានការអញ្ជើញចូលរួមផងដែរពី ឯកឧត្តម ហាន កុសល អភិបាលរងខេត្ត នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមានសមាសភាពចូលរួមមកពីគ្រប់ស្ថាប័ន អង្គភាពជុំវិញខេត្ត  លោកលោកស្រី មកពី អង្គការដៃគូអភិវឌ្ឍ ចំនួន៥០រូប។

 

គោលបំណងសំខាន់នៃសិក្ខាសាលា៖

១.បង្ហាញពីវិធីសាស្រ្តដំណើការ និងលទ្ធផលការផ្ទៀងផ្ទាត់ ODFខេត្ត ។

២.បើកវេទិកាពិភាក្សា និងប្រមូលធាតុបន្ថែមរវាងថ្នាក់ដឹកនំា និងអ្នកពាក់ព័ន្ធក្នុងខេត្តជាមួយក្រុមការងារថ្នាក់ជាតិលើលទ្ធផលដែលបានរកឃើញ ។

៣.ផ្តល់ពត៌មានត្រឡប់ និងអនុសាសន៍សម្រាប់ខេត្ត ។

 

ជាលទ្ធផល

-ក្រុមការងារថ្នាក់ជាតិនៃក្រសួងអភិវឌ្ឍន៍ជនបទទទួលស្គាល់ជាផ្លូវការថា ខេត្តកំពង់ចាម គឺពិតជាខេត្តជ័យលាភីបញ្ចប់ការបន្ទោបង់ពាសកាល ODF ចាប់ពីពេលនេះតទៅ។

បានបង្ហាញពីលទ្ធផលរបស់ក្រុមការងារថ្នាក់ជាតិចុះផ្ទៀងផ្ទាត់នៅតាមសហគមន៍ សាលារៀន មណ្ឌលសុខភាព ស្ថាប័ន កន្លែងផ្តល់សេវាសាធារណៈ វត្តអារាម។

-ថ្នាក់ដឹកនាំ និងអាជ្ញាធរឃុំ/សង្កាត់/ស្រុក/ក្រុង បានផ្តល់ធាតុចូលជាច្រើន ព្រមទាំងទទួលយកនូវលទ្ធផលរបស់ក្រុមការងារថ្នាក់ជាតិបានចុះផ្ទៀងផ្ទាត់។

 

បន្ទាប់ពីការធ្វើបទបង្ហាញស្ដីពីលទ្ធផលរបស់ក្រុមការងារថ្នាក់ជាតិ  អំពីទិន្នន័យដែលក្រុមការងារចុះអង្កេតរយ:ពេល៣ថ្ងៃកន្លងមក ជាលទ្ធផលខេត្តកំពង់ចាម អង្គសិក្ខាសាលាទាំងមូលបានវាយតម្លៃខ្ពស់ និងទទួលស្គាល់ជាខេត្តកំពង់ចាម បានបញ្ចប់ការបន្ទោបង់ពាសវាលពាសកាលប្រកបដោយជោគជ័យ ។

 

អង្គសិក្ខាសាលាបានបញ្ចប់ប្រកបដោយផ្លែផ្កា និងមានភាពស្និទ្ធស្នាលបំផុត ហើយគួរបញ្ជាក់ដែរថា ខេត្តកំពង់ចាម និងត្រៀមប្រកាសជាខេត្តទី៨ បញ្ចប់បន្ទោបង់ពាសវាលពាសកាល៕

photo 2024 07 12 18 51 11 3

photo 2024 07 12 18 51 11 4 photo 2024 07 12 18 51 11 5

photo 2024 07 12 18 51 11 2 photo 2024 07 12 18 51 11 6 photo 2024 07 12 18 51 11 7 photo 2024 07 12 18 51 11 photo 2024 07 12 18 51 47

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង