เว็บหวยออนไลน์

ឯកឧត្តម យឹម ជុង អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី  Review and Inception Mission Concurrence-IAIP-AF

ចែលរំលែក
photo 2025 02 24 15 00 31 2

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃចន្ទ ១២រោចខែមាឃ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ឋិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អញ្ជើញចូលរួមកិច្ចប្រជុំស្តីពី  Review and Inception Mission Concurrence-IAIP-AF ។ កិច្ចប្រជុំនេះបានរៀបចំដោយក្រសួងធនធានទឹក និងឧតុនិយម ក្រោមអធិបតីភាពឯកឧត្តម ចាន់ ស៊ីណាត រដ្ឋលេខាធិការក្រសួងធនធានទឹក និងឧតុនិយម និងជានាយកគម្រោង ដែលប្រព្រឹត្តទៅនៅសាលប្រជុំ ក្រសួងធនធានទឹក និងឧតុនិយម។

 

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យអំពីវឌ្ឍនភាពគម្រោង បញ្ហាប្រឈម ដំណោះស្រាយ និងទិសដៅបន្តរបស់គម្រោង ដែលមានការចូលរួមពីតំណាងថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ មន្ទីរធនធានទឹក និងឧតុនិយម និងអាជ្ញាធរដែនដីខេត្តគោលដៅគម្រោង និងក្រុមបេសកកម្មធនាគាអភិវឌ្ឍន៍អាស៊ី។

 

គម្រោងនេះមានថវិកាសរុបចំនួន ២១១,៤៥ លានដុល្លារអាមេរិក រយៈពេលអនុវត្តន៍គម្រោង ៨ឆ្នាំចាប់ពីខែវិច្ឆិកា ឆ្នាំ២០១៩ ដល់ ខែវិច្ឆិកា ឆ្នាំ២០២៧៕

photo 2025 02 24 15 00 31 2 photo 2025 02 24 15 00 31 3 photo 2025 02 24 15 00 31

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522