ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាឆ្លុះបញ្ចាំងផ្ទៀងផ្ទាត់ វាយតម្លៃខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល

Share
photo 2024 07 12 13 50 28

ខេត្តកំពង់ចាម៖  នាថ្ងៃសុក្រ ៧កើត ខែអាសាឍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤  ឯកឧត្តម យឹម ជុង រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុង សិក្ខាសាលាឆ្លុះបញ្ចាំងផ្ទៀងផ្ទាត់ វាយតម្លៃខេត្តកំពង់ចាម ជាខេត្តបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល។

 

សិក្ខាសាលានេះ មានការអញ្ជើញចូលរួមជាគណៈអធិបតី ដោយ ឯកឧត្តម ហាន កុសល អភិបាលរង នៃគណៈអភិបាលខេត្តកំពង់ចាម ព្រមទាំងមានសមាសភាពចូលរួមមកពីគ្រប់ស្ថាប័ន អង្គការពាក់ព័ន្ធ លោក លោកស្រី មកពីបណ្តាស្ថាប័ន អង្គការ ចំនួន៥០នាក់។

 

សិក្ខាសាលានេះត្រូវបានរៀបចំឡើងបន្ទាប់ពី ក្រុមការងារថ្នាក់ជាតិដែលដឹកនាំដោយ លោក វេជ្ជបណ្ឌិត លន់ សាយតេង ប្រធាននាយកដ្ឋានថែទាំសុខភាពជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ បានចុះផ្ទៀងផ្ទាត់ វាយតម្លៃ អំពីទិន្នន័យស្ថានភាពបង្គន់អនាម័យ ក្នុងរយៈពេល ៣ថ្ងៃ ចាប់ពីថ្ងៃទី ៩ – ១១ ខែកក្កដា ឆ្នាំ២០២៤ ដែលមានដូចខាងក្រោម៖

 

–  បានចុះពិនិត្យឯកសារទិន្នន័យអនាម័យ ស្រុក ក្រុង ទាំង១០ ក្នុងខេត្តកំពង់ចាម

–  បានប្រជុំទម្រង់ទិស និងបានចាប់ឆ្នោតជ្រើសរើសស្រុក ក្រុង ដើម្បីចុះផ្ទៀងផ្ទាត់ វាយតម្លៃ តាមនីតិវិធី វិធីសាស្រ្ត ក្នុងសៀវភៅណែនាំរបស់ក្រសួង

–  បានធ្វើការប្រជុំបូកសរុបព័ត៌មានដែលទទួលបានពីការចុះអង្កេត ដល់មូលដ្ឋានជាក់ស្តែង និងបានរៀបចំជារបាយការណ៍បូកសរុប

 

ក្រោយពីបានធ្វើបទបង្ហាញលទ្ធផលរបស់ក្រុមការងារថ្នាក់ជាតិស្ដីពី ទិន្នន័យដែលនៃការចុះអង្កេត អង្គសិក្ខាសាលាទាំងមូលបានទទួលស្គាល់ខេត្តកំពង់ចាម ជាខេត្តទទួលបានការបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល៕

photo 2024 07 10 19 00 03 photo 2024 07 10 19 00 20 photo 2024 07 10 19 00 25 photo 2024 07 10 19 00 46 photo 2024 07 10 19 00 53 photo 2024 07 12 11 38 48 2 photo 2024 07 12 11 38 48 photo 2024 07 12 11 38 54 photo 2024 07 12 11 54 25 2 photo 2024 07 12 11 54 25 photo 2024 07 12 13 50 28 photo 2024 07 12 13 50 30 photo 2024 07 12 13 50 33 photo 2024 07 12 13 50 34

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង