ឯកឧត្តម ម៉ា សុវណ្ណា បានដឹកនាំក្រុមការងារចូលរួម សិក្ខាសាលាស្តីពី សេចក្តី ព្រាងគោលការណ៍ណែនាំ ស្តីពីការតាមដាន និងវាយតម្លៃថវិកាសមិទ្ធកម្ម (បច្ចុប្បន្នកម្ម ឆ្នាំ២០២៤)
- ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ២:០០ ល្ងាច
- សកម្មភាពក្រសួង

រាជធានីភ្នំពេញ៖ នាថ្ងៃសុក្រ ១៤រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ម៉ា សុវណ្ណា អនុរដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារ ៤រូប រួមមាន លោក ឯក សុខីណា ទីប្រឹក្សាក្រសួង លោក ផេង ស៊ីណិត អនុប្រធាននាយកដ្ឋានផែនការ និងទំនាក់ទំនងសាធារណៈ លោក ប្ញទ្ធី ឡងឌី ប្រធានការិយាល័យផែនការ ស្ថិតិ លោក ជិន កុសល្យ ប្រធាន ការិយាល័យតាមដាន ត្រួតពិនិត្យ និងវាយតម្លៃ អញ្ជើញចូលរួមសិក្ខាសាលាស្តីពី សេចក្តីព្រាងគោលការណ៍ណែនាំស្តីពីការតាមដាន និងវាយតម្លៃថវិកាសមិទ្ធកម្ម (បច្ចុប្បន្នកម្ម ឆ្នាំ២០២៤) ក្រោមអធិបតីយភាព ឯកឧត្តម ចាន់ សុធី រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ព្រមទាំងមានការអញ្ជើញចូលរួម ពីជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាន នាយកដ្ឋាន អនុប្រធាននាយកដ្ឋាន និងមន្រ្តីជំនាញ ព្រមទាំងដៃ គូអភិវឌ្ឍន៍ មួយចំនួនសរុបចំនួន ១៩៤ នាក់ នៅសណ្ឋាគារសុខាភ្នំពេញ ។
កិច្ចប្រជុំបានផ្តោតលើការពិភាក្សាលើសេចក្តីព្រាងបច្ចុប្បន្នភាព លើការរៀប ចំគោលការណ៍ណែនាំតាមដាននិងវាយតម្លៃ ថវិកាសមិទ្ធកម្មឆ្នាំ២០២៤ ដោយបានពិភាក្សាផ្តល់យោបល់ពីអ្នកពាក់ព័ន្ធយ៉ាងផុសផុល ដើម្បី កែលម្អ គោលការណ៍ណែនាំនេះ មុននឹងយកមកអនុវត្ត ។
