ឯកឧត្តម ភួង សោភា អញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់
- ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ម៉ោង ៤:០០ ល្ងាច
- សកម្មភាពក្រសួង
Share

រាជធានីភ្នំពេញ ៖ នាថ្ងៃអង្គារ ១២កើត ខែកក្តិក ឆ្នាំរោង ឆស័ក ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមកិច្ចប្រជុំលើកទី១ របស់ក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់ នៅទីស្តីការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រោមអធិបតីភាពឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងជាប្រធានក្រុមប្រឹក្សាជាតិបទប្បញ្ញត្តិបច្ចេកទេសសំណង់។
គោលបំណងនៃកិច្ចប្រជុំដើម្បីពិនិត្យ និងអនុម័តលើសេចក្តីព្រាងឯកសារគតិយុត្ត មួយចំនួន និងប្រមូលធាតុចូលពីគ្រប់ផ្នែក និងគ្រប់វិស័យពាក់ព័ន្ធ ធ្វើយ៉ាងណាឱ្យវិស័យសំណង់ក្នុងព្រះរាជាណាចក្រកម្ពុជាមានស្តង់ដាររួមមួយជាក់លាក់ ប្រកបដោយគុណភាព និងសោភណភាព៕

