เว็บหวยออนไลน์

ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ចុះត្រួតពិនិត្យផ្លូវចំនួន ០២ ខ្សែ និងស្រះ ០១ កន្លែង នៅក្នុង ខេត្តត្បូងឃ្មុំ និងខេត្តព្រៃវែង

ចែលរំលែក
photo 2023 12 15 15 52 24

ថ្ងៃទី១៣ ដល់ថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២៣  ឯកឧត្តម ភួង សោភា រដ្ឋលេខាធិការ និងជាអ្នកសម្របសម្រួលគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPCP) តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោក David John Moles (Project Management Specialist) បានចុះត្រួតពិនិត្យវឌ្ឍនភាពការងារសាងសាងសង់ផ្លូវកៅស៊ូ ២ ជាន់ ប្រភេទ DBST ចំនួន ០២ខ្សែ និងស្រះ ០១ កន្លែង  ដោយ÷

– ខ្សែផ្លូវទី១÷មានប្រវែង ១៤,០៣ គ.ម  (Batch 2, Lot 5) ដែលតភ្ជាប់ពីឃុំក្រែក ស្រុកពញាក្រែក ទៅឃុំទឹកជ្រៅ ស្រុកតំបែរ ខេត្តត្បូងឃ្មុំ  និងកំពុងសាងសង់បានប្រមាណ៣០% ហេីយ (ប្រភេទផ្លូវក្រាលកៅស៊ូពីរជាន់ DBSTប្រវែង ១៣,១៧ គីឡូម៉ែត្រ និងផ្លូវបេតុងសរសៃដែក ប្រវែង ៨៦៦ ម៉ែត្រ )។

– ខ្សែទី២÷មានប្រវែង ១០,៦៨ គីឡូម៉ែត្រ ចំណុចចាប់ផ្ដើមពីឃុំជីផុច ទៅ ឃុំច្រេស ក្នុងស្រុកមេសាង។

– ស្រះសហគមន៍÷  ០១កន្លែង មានទំហំទទឹង ៣៣ ម៉ែត្រ និងបណ្តោយ ៤១ ម៉ែត្រ ជម្រៅ ៤ ម៉ែត្រ និងខ្នងទំនប់កំពស់ ១ ម៉ែត្រស្ថិតក្នុងភូមិស្គារ ឃុំគោកខ្ចាក ស្រុកកំពង់ត្របែក ខេត្តព្រៃវែង  ។

 

បន្ទាប់មកឯកឧត្តមបានអញ្ជើញជាអធិបតីបើកកម្មវិធីផ្សព្វផ្សាយអំពីសុវត្ថិភាពចរាចរណ៍ ដែលរៀបចំដោយក្រុមការងារនៃគម្រោងពង្រឹងសមត្ថភាពផលិតភាពជនបទ (NRRPC) ក្នុងបរិវេណវត្តចន្ទ្រគ្រឹស្នា ភូមិច្រេស ឃុំច្រេស ស្រុកមេសាង ខេត្តព្រៃវែង ផងដែរ។

photo 2023 12 15 15 33 21photo 2023 12 15 15 52 24photo 2023 12 15 15 52 27photo 2023 12 15 15 52 28photo 2023 12 15 15 52 29photo 2023 12 15 15 52 30

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522