ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញចូលរួមជាអធិបតីក្នុងពិធីបេីកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការប្រមូលធាតុចូល និងធ្វេីបច្ចុប្បន្នភាពសេចក្តីព្រាងគោលការណ៍ណែនាំការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM) របស់ក្រសួងអភិវឌ្ឍន៍ជនបទ

Share

ខេត្តព្រះសីហនុ ៖ នាថ្ងៃចន្ទ ៨រោច -អង្គារ​ ៩រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៣-២៤ ខែធ្នូ ឆ្នាំ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការចូលរួមពី ឯកឧត្តម ឌី ឡាំថា អនុរដ្ឋលេខាធិការ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីបេីកសិក្ខាសាលាពិគ្រោះយោបល់ ស្តីពី ការប្រមូលធាតុចូល និងធ្វេីបច្ចុប្បន្នភាពសេចក្តីព្រាងគោលការណ៍ណែនាំការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ (FMM) របស់ក្រសួងអភិវឌ្ឍន៍ជនបទ ដែលរៀបចំឡេីងដោយក្រុមការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈក្រសួងអភិវឌ្ឍន៍ជនបទ ស្ថិតនៅសណ្ឋាគារឆ្នេរសុខា ខេត្តព្រះសីហនុ ។ សិក្ខាសាលានេះមានការចូលរួមពី អគ្គនាយករង លោក លោកស្រី ប្រធាន អនុប្រធាននាយកដ្ឋាន លោក លោកស្រី ប្រធាន អនុប្រធាន មន្ទីរអភិវឌ្ឍន៍ជនបទទាំង ២៥ រាជធានី-ខេត្ត តំណាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មន្ត្រីរាជការ សរុបចំនួន ៩០រូប ស្រី ១១រូប ។

សិក្ខាសាលាពិគ្រោះយោបល់នេះរៀបចំឡេីងក្នុងគោលបំណងកំណត់បទដ្ឋានរួម ចង្អុរបង្ហាញ ណែនាំអំពីគោលការណ៏ វិធាន និងនីតិវិធីរួមក្នុងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ នៅគ្រប់ដំណាក់កាលនៃវដ្តថវិកា ការងារពាក់ព័ន្ធផ្សេងៗទៀត និងអង្គភាពថវិកាទាំងអស់ចំណុះក្រសួងអភិវឌ្ឍន៍ជនបទ ក្នុងការអនុវត្តការងារហិរញ្ញវត្ថុអោយកាន់តែមានប្រសិទ្ធភាព៕

photo 2024 12 23 13 06 53 2 photo 2024 12 23 13 06 53 3 photo 2024 12 23 13 06 53 4 photo 2024 12 23 13 06 53 5 photo 2024 12 23 13 06 53 6 photo 2024 12 23 13 06 53 photo 2024 12 23 13 06 54 2 photo 2024 12 23 13 06 54 3 photo 2024 12 23 13 06 54

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង