ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងពិនិត្យ និងវាយតម្លៃផ្លូវនៅខេត្តតាកែវ និងខេត្តកំពង់ចាម

Share
photo 2024 12 03 17 08 50

ខេត្តតាកែវ និងខេត្តកំពង់ចាម ៖ នាថ្ងៃអង្គារ ៣កើត ចែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ ២០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមដំណេីរដោយ ឯកឧត្តម លឹម អ៉ីវ អនុរដ្ឋលេខាធិការ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមានក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានអញ្ជើញទៅត្រួតពិនិត្យ និងវាយតម្លៃការងារស្ថាបនាផ្លូវចំនួន ២គម្រោងដូចខាងក្រោម ៖

-គម្រោងទី១ ៖ ការងារស្ថាបនាផ្លូវក្រាលដីល្បយក្រួសចំនួន ១ខ្សែ ប្រវែង ៤ ៤០០ម៉ែត្រទទឹងប្រវែង ៨ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ សាងសង់លូមូលមុខពីរចំនួន ៣កន្លែង លូមូលមុខមួយចំនួន ៣កន្លែង លូមូលមុខមួយគ្មានស្លាបចំនួន ១កន្លែង អណ្តូងលូចំនួន ២កន្លែង និងផ្លាកឈ្មោះផ្លូវចំនួន ២កន្លែង តភ្ជាប់ពីភូមិស្តេចពាន់ ទៅភូមិវាល ឃុំក្តាញ់ ស្រុកព្រៃកប្បាស ខេត្តតាកែវ ។

-គម្រោងទី២ ៖ ការងារស្ថាបនាផ្លូវក្រាលកៅស៊ូពីររជាន់ប្រភេទ DBST ចំនួន ១ខ្សែ ប្រវែង ៣ ៤០០ម៉ែត្រ ទទឹងប្រវែង ៧ម៉ែត្រ ចញ្ចេីមផ្លូវសងខាងក្រាលដីល្បាយក្រួស មានទទឹងម្ខាងៗប្រវែង ១ម៉ែត្រ កម្រាស់ ០,២ម៉ែត្រ លូប្រអប់មុខមួយចំនួន ១កន្លែង និងលូមូលមុខមួយចំនួន ៣កន្លែង ស្ថិតនៅឃុំបុសខ្នុរ ស្រុកចំការលេី ខេត្តកំពង់ចាម។

បន្ទាប់ពីបានត្រួតពិនិត្យទៅលក្ខណៈបច្ចេកទេសនៃសមិទ្ធផលទាំងពីរគម្រោងខាងលើរួចមក គណះកម្មការអន្តរក្រសួងបានសម្រេចឯកភាពទទួលយក ១០០ % ។

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសនោះ ឯកឧត្តម ផូ ផារិទ្ធ បានជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋ ដោយបានពាំនាំបណ្ដាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា សេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅបំផុត និងពរសព្ទសាធុការពីសំណាក់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មគ្គុទេសក៏ឯកនយោបាយឈ្នះ ឈ្នះ, បិតាស្ថាបនិកសន្តិភាព, និងជាប្រធានព្រឹទ្ធសភា សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា, និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ព្រមទាំងឯកឧត្ដម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទផងដែរ ។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋលេខាធិការ បានផ្ដាំផ្ញើសូមឱ្យប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ភូមិ ឃុំ ស្រុក ជួយថែរក្សាសមិទ្ធផលទាំងនេះឱ្យបានល្អដើម្បីប្រេីប្រាស់បានយូរអង្វែង៕

photo 2024 12 03 17 08 46 photo 2024 12 03 17 08 47 2 photo 2024 12 03 17 08 47 photo 2024 12 03 17 08 48 photo 2024 12 03 17 08 49 2 photo 2024 12 03 17 08 49 photo 2024 12 03 17 08 50 photo 2024 12 03 17 08 51 photo 2024 12 03 17 08 52 photo 2024 12 03 17 08 53

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង