ឯកឧត្តម ផូ ផារិទ្ធ អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យវាយតម្លៃលើការងារថែទាំប្រចាំផ្លូវក្រាលល្បាយក្រួស ចំនួន១៣ខ្សែ ប្រវែងសរុប ១១៣ ៩៥០ម នៅខេត្តកំពង់ធំ

Share
photo 2024 09 27 18 43 05 2 1

ខេត្តកំពង់ធំ ៖ នាថ្ងៃសុក្រ ១០រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹង ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២ ០២៤ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងរួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រុមការងារមន្ទីរ ចុះត្រួតពិនិត្យវាយតម្លៃលើការងារថែទាំប្រចាំផ្លូវក្រាលល្បាយក្រួស ចំនួន១៣ខ្សែ ប្រវែងសរុប ១១៣ ៩៥០ម ទទឹងខ្នងលើ ៤,៥ម ៥ម និង ៦ម ស្ថិតនៅឃុំតាំងក្រសាំង ឃុំទីពោ ឃុំស្រើង ឃុំគោល ឃុំតាំងក្រសៅ ឃុំសំបូរ ឃុំក្រយា ឃុំសាលាវិស័យ ឃុំសាន់គរ ឃុំត្បូងក្រពើ ឃុំកំពង់ស្វាយ ឃុំក្តីដូង ឃុំត្រពាំងឬស្សី និងឃុំជ័យ ស្រុកសន្ទុក ស្រុកប្រាសាទសំបូរ ស្រុកប្រាសាទបល្ល័ង្ក និងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ៕

photo 2024 09 27 18 43 04 2 1 photo 2024 09 27 18 43 04 1 photo 2024 09 27 18 43 05 2 1 photo 2024 09 27 18 43 05 3 1 photo 2024 09 27 18 43 05 4 1 photo 2024 09 27 18 43 05 1 photo 2024 09 27 18 59 45 1 photo 2024 09 27 18 59 46 1

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង