เว็บหวยออนไลน์

ឯកឧត្តម ផូ ផារិទ្ធ  បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ក្នុងឆ្នាំ២០២១-២០២៣

ចែលរំលែក
photo 2025 01 08 10 41 21 2

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១០កើត ខែបុស្ស ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៥ ឯកឧត្តម ផូ ផារិទ្ធ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយមន្ត្រីជំនាញ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាលើ សេចក្តីព្រាងរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ក្នុងឆ្នាំ២០២១-២០២៣ ក្រោមអធិបតីភាព​ ឯកឧត្តម​អគ្គបណ្ឌិតសភាចារ្យ​ អូន​ ព័ន្ធមុនីរ័ត្ន​ ឧបនាយករដ្ឋមន្រ្តី​ រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច​ និងហិរញ្ញវត្ថុ​ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី តំណាង ក្រសួង ស្ថាប័ន សរុបចំនួន ៤៤រូប។

 

កិច្ចប្រជុំខាងលេីមានគោលបំណងពិភាក្សាលើចំណុចសំខាន់ៗចំនួន៥គឺ៖

១.ស្នើពិនិត្យ ពិភាក្សា និងផ្តល់ធាតុចូលលើរបាយការណ៍ស្តីពីវឌ្ឍនភាពនៃការអនុវត្តគោលនយោបាយអភិវឌ្ឍន៍ឧស្សាហកម្មកម្ពុជា ឆ្នាំ២០១៥-២០២៥ (IDP) ក្នុងឆ្នាំ២០២១-២០២៣

២.ផ្តល់អនុសាសន៍ជំរុញការអនុវត្តវិធានការដែលនៅសេសសល់

៣.ផ្តល់អនុសាសន៍កំណត់គោលដៅថ្មីនៃសូចនាករដែលបានផ្លាស់ប្តូរឆ្នាំគោលចំពោះសូចនាករចំនួន២៖

-សូចនាករ “ចំណែកនៃវិស័យឧស្សហកម្មក្នុង ផ.ស.ស.”

-សូចនាករ “ចំណែកនៃវិស័យកម្មន្តសាលក្នុង ផ.ស.ស.”

៤.ស្នើផ្តល់អនុសាសន៍ណែនាំថាតើគួររៀបចំរបាយការណ៍វឌ្ឍនភាពនៃការអនុវត្តគោលនយោបាយ IDP សម្រាប់ឆ្នាំ២០២៤

៥.ស្នើសុំផ្តល់អនុសាសន៍រៀបចំរបាយការណ៍វាយតម្លៃចុងអាណត្តិនៃការអនុវត្តគោលនយោបាយ IDP នៅឆ្នាំ២០២៥​ ៕

photo 2025 01 08 10 31 03 photo 2025 01 08 10 41 21 2 photo 2025 01 08 10 41 21 3 photo 2025 01 08 10 41 21 photo 2025 01 08 10 41 22 2 photo 2025 01 08 10 41 22 photo 2025 01 08 10 41 23 2 photo 2025 01 08 10 41 23

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522