ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ ​ដឹកនាំ​គណៈកម្មការ​អន្តរក្រសួង​ ចុះចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ១១ ៩០០ម៉ែត្រ និងសំណង់សិល្បការ្យ នៅស្រុកក្រឡាញ់ ខេត្តសៀមរាប

Share
photo 2024 03 25 15 32 38

ខេត្តសៀមរាប ៖ នាថ្ងៃចន្ទ ១រោច ខែផល្គុន ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយលោកជំទាវ ឯក សុគន្ធវារី អនុរដ្ឋលេខាធិការ បានដឹកនាំគណៈប្រតិភូអន្តរក្រសួង រួមមាន ក្រសួង អភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃលើការងារស្ថាបនាផ្លូវក្រាលកៅស៊ូ DBST ចំនួន ១ខ្សែ ប្រវែង ១១ ៩០០ម៉ែត្រ ទទឹង ៧ម៉ែត្រ និងសាងសង់លូប្រអប់មុខមួយមានទ្វារទឹកចំនួន ១កន្លែង និងលូមូលគ្រប់ប្រភេទ ចំនួន ១០កន្លែង ស្ថិតនៅភូមិច្រនៀង ឃុំ ស្រណាល ទៅភូមិសង្កែ ឃុំស្នួល ស្រុកក្រឡាញ់ ខេត្តសៀមរាប។

 

បន្ទាប់ពីបានត្រួតពិនិត្យ និងប្រជុំពិភាក្សារួចមក គណៈកម្មការអន្តរក្រសួង បានឯកភាព និងទទួលយកលទ្ធផល ១០០%៕

photo 2024 03 25 15 32 29photo 2024 03 25 15 32 31photo 2024 03 25 15 32 36photo 2024 03 25 15 32 38photo 2024 03 25 15 38 08photo 2024 03 25 15 38 09photo 2024 03 25 15 38 11photo 2024 03 25 15 38 12

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង