เว็บหวยออนไลน์

ឯកឧត្តម  ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញដឹកនាំក្រុមការងារចូលរួមក្នុងពិធីបើកការដ្ឋានការងារជួសជុលស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ២គម្រោង នៅខេត្តកំពង់ចាម និងខេត្តព្រះវិហារ

ចែលរំលែក

ខេត្តកំពង់ចាម និងខេត្តព្រះវិហារ៖ នៅថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំរោង ឆស័ក ពុទ្ធសករាជ ២៥៦៨ ត្រូវនឹងថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៥ ឯកឧត្តម  ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ប្ញទ្ឋិសែន បានអញ្ជើញដឹកនាំក្រុមការងារចូលរួមក្នុងពិធីបើកការដ្ឋានការងារជួសជុលស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ (DBST)ចំនួន ០២ទីតាំងការដ្ឋាន ដែលស្ថិតនៅក្នុងខេត្តកំពង់ចាម និងខេត្តព្រះវិហារ ដូចមានខាងក្រោម៖

 

១. គម្រោងទី១៖ បើកការដ្ឋានការងារជួសជុលស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ មាន២កំណាត់ ប្រវែងសរុប ២ ០០០ម ទទឹង ៦ម  (កំណាត់ទី១ចាប់ពី គ.ម ៥+៦០០ ដល់ គ.ម ៦+១១៥ និងកំណាត់ទី២ចាប់ពី គ.ម ៦+៣១៥ ដល់ គ.ម ៧+៨០០) ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយក្រួស ទទឹងម្ខាងៗ០,៥ម កម្រាស់ ០,២ម និងស្ថាបនាសំណង់ដោះទឹករាងអក្សរអ៊ុយប្រវែង ១ ៥០០ម ស្ថិតនៅភូមិប៊ែន ទៅភូមិប្រស្រាំ ឃុំទំនប់ ស្រុកបាធាយ ខេត្តកំពង់ចាម។

 

២. គម្រោងទី២៖ បើកការដ្ឋានការងារជួសជុលស្តារឡើងវិញផ្លូវក្រាលកៅស៊ូពីរជាន់ (DBST) ចំនួន ១ខ្សែ ប្រវែង ៥ ០០០ម ទទឹង ៦ម ចិញ្ចើមផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំ ទទឹងម្ខាងៗ១ម កម្រាស់ ០,២ម សាងសង់លូមូលមុខពីរចំនួន ០១កន្លែង លូមូលមុខមួយគ្មានស្លាបជញ្ជាំងចំនួន ០១កន្លែង និងអណ្តូងលូចំនួន ០២កន្លែង ស្ថិតនៅភូមិត្បែង ទៅភូមិប្រធាតុ ឃុំចំរើន ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ គម្រោងទំាងពីរនេះ អនុវត្តដោយនាយកដ្ឋានផ្លូវលំជនបទ នៃក្រសួងអភិវឌ្ឍន៍ជនបទ។

 

ពិធីបើកការដ្ឋានទាំងពីរនេះ មានការចូលរួមពីតំណាងនាយកដ្ឋានផ្លូវលំជនបទ តំណាងគណៈកម្មការ(គ.ត.វ) មន្ត្រីជំនាញនៃនាយកដ្ឋានផ្លូវលំជនបទ មន្ត្រីជំនាញនៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ចាម និងខេត្តព្រះវិហារ អភិបាល អភិបាលរងស្រុក អាជ្ញាធរមូលដ្ឋានភូមិ ឃុំ និងប្រជាពលរដ្ឋដែលរស់នៅតាមសាងខាងផ្លូវខាងលើនេះ។

 

ឆ្លៀតក្នុងឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាលនិងពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយមនោសញ្ចេតនា និងសេចក្តីនឹករលឹកយ៉ាងជ្រាលជ្រៅពីសំណាក់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង ឯកឧត្ដម ឆាយ ប្ញទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទជូនដល់អង្គពិធីទាំងមូល និងព្រមទាំងបានសំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋដែលជាអ្នកអាស្រ័យផលសូមយោគយល់អធ្យាស្រ័យ និងចូលរួមសហការជាមួយក្រុមការងារជួសជុលស្តារឡើងវិញផ្លូវនេះ ក្នុងករណីមានការរំខានដោយប្រការណាមួយក្នុងអំឡុងពេលអនុវត្តការងារនេះ។

photo 2025 04 08 14 11 03 photo 2025 04 08 14 11 04 photo 2025 04 08 14 11 05 2 photo 2025 04 08 14 11 05 photo 2025 04 08 14 11 38 photo 2025 04 08 14 11 39 photo 2025 04 08 21 12 31 photo 2025 04 08 21 12 42 photo 2025 04 08 21 12 57 photo 2025 04 08 21 13 20 photo 2025 04 08 21 13 26

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522