ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ អញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួងចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី២ លើការងារថែទាំផ្លូវជាប្រចាំ នៅខេត្តកំពង់ស្ពឺ

Share
photo 2024 11 26 13 45 02 3

ខេត្តកំពង់ស្ពឺ៖ នាថ្ងៃអង្គារ ១១រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស២៥៦៨ ត្រូវនឹងថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ប៊ុន ច័ន្ទវណ្ណៈ រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំគណៈកម្មការអន្តរក្រសួង រួមមាន ក្រសួងអភិវឌ្ឍន៍ជនបទ និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដើម្បីចុះត្រួតពិនិត្យ និងវាយតម្លៃដំណាក់កាលទី២ លើការងារថែទាំជាប្រចាំផ្លូវក្រាលកៅស៊ូ DBST ចំនួន ៣ខ្សែ ប្រវែងសរុប ៥៧ ៩០០ម ទទឹង៦ម ស្ថិតក្នុងឃុំក្រាំងចេក ឃុំយុទ្ធសាមគ្គី ឃុំរុងរឿង ឃុំអូរ ឃុំជាំសង្កែ ឃុំព្រៃក្មេង ឃុំសំបួរ ស្រុកសាមគ្គីមុនីជ័យ ស្រុកភ្នំស្រួច ស្រុកសំរោងទង និងផ្លូវក្រាលល្បាយក្រួស ក្រាលល្បាយថ្មភ្នំចំនួន ១២ខ្សែ ប្រវែងសរុប ១២០ ៨៦០ម ទទឹង ៤ម ៥ម ៦ម និង៨ម ស្ថិតក្នុងឃុំជាំសង្កែ ឃុំដំបូករូង ឃុំទ័ពមាន ឃុំហោងសំណំ ឃុំរុងរឿង ឃុំខ្ទុំក្រាំង ឃុំព្រៃក្រសាំង ឃុំទំព័រមាស ឃុំជើងរាស់ ឃុំយុទ្ធសាមគ្គី ឃុំមានជ័យ ឃុំអូរ ឃុំតាំងសំរោង ស្រុកភ្នំស្រួច ស្រុកថ្ពង ស្រុកឱរ៉ាល់ ស្រុកសាមគ្គីមុនជ័យ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ អនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តកំពង់ស្ពឺ ដោយមានការចូលរួមពីក្រុមការងារ បច្ចេកទេសនៃនាយកដ្ឋានផ្លូវលំជនបទ ក្រុមការងារ គ.ត.វ និងមន្រ្តីជំនាញបច្ចេកទេស មន្ទីរផងដែរ។

 

ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាល និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តម ឆាយ ប្ញទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទជូនចំពោះលោកតា លោកយាយ ពូមីង បងប្អូនដែលរស់នៅអមសងខាងផ្លូវទាំងនោះ និងបាននាំយកវត្ថុអនុស្សាវរីយ៍ជាក្រម៉ា ជូនដល់ប្រជាពលរដ្ឋដោយម្នាក់ៗទទួលបានក្រម៉ាមួយ ជាមួយគ្នានោះ ក៏បានផ្តាំផ្ញើ ដល់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋទាំងអស់ឱ្យចូលរួមថែរក្សាសមិទ្ធផលផ្លូវនៅក្នុងមូលដ្ឋានដើម្បីប្រើប្រាស់បានយូរអង្វែង។

 

បន្ទាប់ពីត្រួតពិនិត្យ និងប្រជុំពិភាក្សារួចមក គណៈកម្មការអន្តរក្រសួងបានឯកភាព ទទួលយកការអនុវត្តការងារខាងលើជាស្ថាពរ៕

photo 2024 11 26 13 45 01 2 photo 2024 11 26 13 45 01 photo 2024 11 26 13 45 02 2 photo 2024 11 26 13 45 02 3 photo 2024 11 26 13 45 02 4 photo 2024 11 26 13 45 02 5 photo 2024 11 26 13 45 02 photo 2024 11 26 13 45 03 2 photo 2024 11 26 13 45 03 3 photo 2024 11 26 13 45 03 4 photo 2024 11 26 13 45 03

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង