ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យនុកូលភាព នៅទីស្តីការគណៈរដ្ឋមន្រ្តី

Share
photo 2024 09 18 12 40 10

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ១រោច ខែភទ្របទ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកបណ្ឌិត ម៉ឹង សុខវិសាល ទីប្រឹក្សាបច្ចេកទេស លោក សំ រដ្ឋា អគ្គនាយករង នៃអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ លោក ឆេង សុផាណារម្យ អនុប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក និងលោក ហាក់ សុខម៉េង ជាជំនួយការ បានអញ្ជើញចូលរួមវគ្គបណ្តុះបណ្តាលស្តីពីការត្រួតពិនិត្យនីត្យនុកូលភាព ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី។

 

ក្នុងវគ្គបណ្តុះបណ្តាលនេះ មានការធ្វើបទបង្ហាញពីឯកឧត្តមបណ្ឌិត ហេង វង្សប៊ុនឆាត ទីប្រឹក្សារាជរដ្ឋាភិបាល និងជាទីប្រឹក្សាក្រុមប្រឹក្សាអ្នកច្បាប់ និងមានការអញ្ជើញចូលរួម ឯកឧត្តម លោកជំទាវ លោក លោកស្រីតំណាងក្រសួងស្ថាប័ននានា និងសិស្សនិស្សិតពីបណ្តាសកលវិទ្យាល័យនានា៕

photo 2024 09 18 12 40 09 2 photo 2024 09 18 12 40 09 photo 2024 09 18 12 40 10 photo 2024 09 18 12 40 11 photo 2024 09 18 12 40 12

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង