เว็บหวยออนไลน์

ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់

ចែលរំលែក
photo 2025 06 04 12 45 08

រាជធានីភ្នំពេញ ៖ នាព្រឹកថ្ងៃពុធ ៩កើត ខែជេស្ឋ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥ នៅទីស្តីការគណៈរដ្ឋមន្រ្តី ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ អមដំណើរដោយលោកជំទាវ សុខ វិសាល អនុរដ្ឋលេខាធិការ និងលោក ហាក់ សុខម៉េង ជំនួយការ បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់។  កិច្ចប្រជុំនេះមានការអញ្ជេីញចូលរួមពីអនុប្រធាន សមាជិក គ.ក.ច ប្រធាន អនុប្រធាន សមាជិក អគ្គលេខាធិការដ្ឋានគ.ក.ច និងមន្រ្តីជំនាញប្រមាណ៩០រូប។  កិច្ចប្រជុំនេះ មានគោលបំណងដើម្បីពិនិត្យ ពិភាក្សា និងអនុម័តលើផែនការសកម្មភាពរបស់អគ្គលេខាធិការដ្ឋាន គ.ក.ច៕

photo 2025 06 04 12 45 07 photo 2025 06 04 12 45 08 photo 2025 06 04 12 45 09 photo 2025 06 04 12 45 10 photo 2025 06 04 12 45 23

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522