เว็บหวยออนไลน์

ឯកឧត្តម ប៉ែន ពេជ្រសាលី អញ្ជេីញជាអធិបតីក្នុងពិធីបេីកការដ្ឋានលេីកកម្ពស់កម្រិតគុណភាពផ្លូវក្រាលល្បាយថ្មភ្នំ ទៅជាផ្លូវបេតុង ១ខ្សែ នៅភូមិកំពង់ឱស ឃុំកំពង់ឱស ស្រុកពញាឮ ទៅភូមិព្រែកឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល 

ចែលរំលែក
photo 2025 05 06 10 52 11

ខេត្តកណ្តាល ៖ នាព្រឹកថ្ងៃអង្គារ ១០កេីត ខែពិសាខ ឆ្នាំម្សាញ់ សប្តស័ក ពុទ្ធសករាជ២៥៦៨ ត្រូវនឹងថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៥ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជេីញជាអធិបតីក្នុងពិធីបេីកការដ្ឋានលេីកកម្ពស់កម្រិតគុណភាពផ្លូវក្រាលល្បាយថ្មភ្នំ ទៅជាផ្លូវបេតុង ១ខ្សែពីរកំណាត់ប្រវែង១៦០០ម កម្រាស់០.២ម ចិញ្ចេី មផ្លូវសងខាងក្រាលដីល្បាយថ្មភ្នំ ទទឹងម្ខាងៗ ១ម កម្រាស់០.២ម បង្គោលសុវត្ថិភាព ចំនួន ១ ៦៥០ដេីម គំនូសចរាចរណ៍ ចំនួន ១៨០ម៉ែត្រការ៉េ ផ្លាកសញ្ញាចរាចរណ៍ ចំនួន ១០ផ្លាក និងផ្លាកឈ្មោះផ្លូវចំនួន២កន្លែង នៅភូមិកំពង់ឱស ឃុំកំពង់ឱស ស្រុកពញាឮ ទៅភូមិព្រែកឫស្ស ឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល ក្នុងគម្រោងលេខ DRR-NC-2025-No.043, 103018) ដែលអនុវត្តដោយនាយកដ្ឋានវិស្វកម្មនៃក្រសួងការពារជាតិ។ ក្នុងកម្មវិធីនេះ មានការអញ្ជេីញចូលរួមពី តំណាង គ.ត.វ នាយកដ្ឋានផ្លូវលំជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្តាល អាជ្ញាធរមូលដ្ឋាន ក្រុមការងារចុះមូលដ្ឋាន មន្រ្តីកងវិស្វកម្ម និងប្រជាពលរដ្ឋមូលដ្ឋាន សរុប ប្រមាណ ៨០រូប។

 

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ ក៏បានជួបសំណេះសំណាល និងពាំនាំបណ្តាំសួរសុខទុករបស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្រ្តីក្រសួងអភិវឌ្ឍន៍ជនបទ ទៅកាន់លោកតា លោកយាយ អ៊ំពូមាមីង ប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសបាននាំយកនូវអំណោយអនុស្សាវរីយ៍ ជាសារ៉ុង ជូនប្រជាពលរដ្ឋម្នាក់មួយ និងបានផ្តែផ្តាំទៅអាជ្ញាធរមូលដ្ឋាន និងបងប្អូនប្រជាពលរដ្ឋឱ្យស្រលាញ់ និងថែរក្សានូវសមិទ្ធផលនេះ ដេីម្បីប្រេីប្រាស់ជាប្រយោជន៍យូរអង្វែង៕

photo 2025 05 06 10 52 10 photo 2025 05 06 10 52 11 photo 2025 05 06 10 52 12 photo 2025 05 06 10 52 16 photo 2025 05 06 10 52 17 photo 2025 05 06 10 52 18 photo 2025 05 06 10 52 20

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522