ឯកឧត្តម ប៉ែន ពេជ្រសាលី បានដឹកនាំក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល (Wrap-upMeeting) ស្តីពី “2024 Cambodia Country Programming Mission” របស់ក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB)

Share
photo 2024 05 31 14 13 03

រាជធានីភ្នំពេញ៖ ព្រឹកថ្ងៃថ្ងៃសុក្រ ៩ រោច ខែពិសាខ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តម ប៉ែន ពេជ្រសាលី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានដឹកនាំក្រុមការងារក្រសួងអភិវឌ្ឍន៍ជនបទ ចូលរួមកិច្ចប្រជុំបូកសរុបលទ្ធផល (Wrap-upMeeting) ស្តីពី “2024 Cambodia Country Programming Mission” របស់ក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដែលបានប្រព្រឹត្តទៅនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្តម រស់ សីលវ៉ា រដ្ឋលេខាធិការ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងលោកស្រី Jyotsana Varma នាយិកាការិយាល័យធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំនៅកម្ពុជា។

 

កិច្ចប្រជុំនេះធ្វើឡើងដើម្បីពិនិត្យ និងពិភាក្សាសម្រេចលើសំណើគម្រោងអភិវឌ្ឍន៍នានា ក្រោមកិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរាជរដ្ឋាភិបាលកម្ពុជា និងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ក្នុងផែនការកម្ចីឥណទានឆ្នាំ ២០២៤ និងផែនការកិច្ចសហប្រតិបត្តិការ បីឆ្នាំរំកិល ២០២៥-២០២៧។

ជាលទ្ធផល ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រុមបេសកកម្មធនាគារអភិវឌ្ឍន៍អាស៊ី (ADB) បានសម្រេចដាក់បញ្ចូលគម្រោងចំនួន ០៦ ក្នុងផែនការកម្ចីឥណទានឆ្នាំ ២០២៤ ដែលក្នុងនោះ មាន១គម្រោង ដែលនឹងត្រូវអនុវត្តដោយក្រសួងអភិវឌ្ឍន៍ជនបទផងដែរ ដោយគម្រោងនេះ មានឈ្មោះថា “កម្មវិធីអភិវឌ្ឍន៍ និងធ្វើឱ្យប្រសើរឡើងលើវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទប្រកបដោយនិរន្តរភាពជំហានទី ៤  (Rural Water Supply, Sanitation and Hygiene Improvement Sector Development Program)” ផ្តោតសំខាន់លើការអភិវឌ្ឍន៍ទឹកស្អាត និងអនាម័យជនបទ។

photo 2024 05 31 14 12 17 photo 2024 05 31 14 13 01 photo 2024 05 31 14 13 03 photo 2024 05 31 14 13 04 photo 2024 05 31 14 14 55

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង