เว็บหวยออนไลน์

ឯកឧត្តម ទ្រី  មេង  ដឹកនាំគណៈកម្មការអន្តរក្រសួង បានចុះពិនិត្យ  និងវាយតម្លៃលើការងារជួសជុលផ្លូវលក្ខណៈថែតាំជាលក្ខណៈខួប ផ្លូវក្រាលល្បាយក្រួស ០២ខ្សែ នៅខេត្តត្បូងឃ្មុំ

ចែលរំលែក
photo 2023 12 19 16 43 12

ខេត្តត្បូងឃ្មុំ៖ កាលពីថ្ងៃអង្គារ ៧កើត  ខែមិគសិរ  ឆ្នាំថោះ  បញ្ចស័ក  ព.ស.២៥៦៧  ត្រូវនឹងថ្ងៃទី១៩  ខែធ្នូ  ឆ្នាំ២០២៣ ឯកឧត្តម ទ្រី  មេង  រដ្ឋលេខាធិការ  តំណាងដ៏ខ្ពង់ខ្ពស់  ឯកឧត្តម  ឆាយ  ឫទ្ធិសែន  រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ  ដឹកនាំគណៈកម្មការអន្តរក្រសួង  រួមមាន៖  ក្រសួងអភិវឌ្ឍន៍ជនបទ  និងក្រសួងសេដ្ឋកិច្ច  និងហិរញ្ញវត្ថុ និងមានការអញ្ចើញចូលរួមអមដំណើរដោយ លោក  អាន  ស៊ីណា  ប្រធានមន្ទីរ  និងក្រុមការងារបច្ចេកទេសផ្លូវជនបទរបស់មន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ  បានចុះពិនិត្យ  និងវាយតម្លៃលើការងារជួសជុលផ្លូវលក្ខណៈថែទាំជាលក្ខណៈខួប ផ្លូវក្រាលល្បាយក្រួស ០២ខ្សែ ប្រវែងសរុប ១៤ ០០០ម៉ែត្រ ទទឹងខ្នងលើ ៥ ម៉ែត្រ ស្ថិតក្នុងឃុំព្រែកអាជី ឃុំគគីរ និងឃុំមេមង ស្រុកក្រូចឆ្មា និងស្រុកមេមត់ ដែលបានអនុវត្តដោយមន្ទីរអភិវឌ្ឍន៍ជនបទខេត្តត្បូងឃ្មុំ  ដោយប្រើប្រាស់ថវិកាជាតិ  តាមរយៈក្រសួងអភិឌ្ឍន៍ជនបទ។

ជាលទ្ធផលបន្ទាប់ពីក្រុមការងារបានចុះត្រួតពិនិត្យ និងវាយតម្លៃផ្នែកបច្ចេកទេសរួចរាល់ គណៈកម្មការត្រួតពិនិត្យ បានឯកភាពទទួល យកលទ្ធផលការអនុវត្តការងាររបស់មន្ទីរអភិវឌ្ឍន៍ជនបទ ខេត្តត្បូងឃ្មុំ ដោយសម្រេចបាន ១០០% និងស្របតាមបញ្ជីប៉ាន់តម្លៃ និងបទដ្ឋានបច្ចេកទេស ដែលអាចទទួលយកបាន។

ឯកឧត្ដមរដ្ឋលេខាធិការ បានផ្ដល់ជាអនុសាសន៍ណែនាំ ដល់មន្ទីរឱ្យខិតខំថែរក្សាផ្លូវ និងណែនាំប្រជាពលរដ្ឋកុំឱ្យដឹកលើសទម្ងន់កំណត់ កុំចាក់ដីខ្ពស់ជាងផ្លូវ ជាពិសេសចូលរួមគោរពច្បាប់ចរាចរផ្លូវគោកទាំងអស់គ្នា។

photo 2023 12 19 16 43 12 2photo 2023 12 19 16 43 12photo 2023 12 19 16 43 13photo 2023 12 19 16 43 14

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522