เว็บหวยออนไลน์

ឯកឧត្តម ឈឹម សៅគី អញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃ និងត្រួតពិនិត្យលើការដំឡើងឋានន្តរស័ក្តិ ថ្នាក់ប្រចាំការឆ្នាំ២០២៥ របស់មន្ដ្រីរាជការក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ

ចែលរំលែក
photo 2024 12 18 11 04 12 2

រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃពុធ ៣រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៤ នៅទីស្ដីការក្រសួង ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ និងជាអនុប្រធានគណៈកម្មការគ្រប់គ្រងធនធានមនុស្ស តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញដឹកនាំកិច្ចប្រជុំវាយតម្លៃ និងត្រួតពិនិត្យលើការដំឡើងឋានន្តរស័ក្តិ ថ្នាក់សម្រាប់ឆ្នាំ២០២៥ របស់មន្ដ្រីរាជការក្នុងក្របខ័ណ្ឌក្រសួងអភិវឌ្ឍន៍ជនបទ ដោយមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំ និងមន្ដ្រីជំនាញ នៃគណៈកម្មការគ្រប់គ្រងធនធានមនុស្សក្រសួងអភិវឌ្ឍន៍ជនបទ។

យោងតាមរបាយការណ៍សង្ខេបរបស់លោក ផល សុខសំណាង ប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិក បានឱ្យដឹងថា សម្រាប់ឆ្នាំ២០២៥ មានមន្ដ្រីរាជការគ្រប់អង្គភាពក្នុងក្របខ័ណ្ឌក្រសួងបានស្នើសុំដំឡើងឋានន្តរស័ក្តិ និងថ្នាក់ ចំនួន ៥៩៤ នាក់ ក្នុងនោះស្នើសុំឡើងតាមវេន និងវេនអតីតភាព ចំនួន ៥៦៧ នាក់ និងតាមកិត្តិយសមុនចូលនិវត្តន៍ ចំនួន ២៧ នាក់ ។

បន្ទាប់បានស្ដាប់របាយការណ៍ដោយលោកប្រធាននាយកដ្ឋានរដ្ឋបាល និងបុគ្គលិករួចមក ឯកឧត្តម ឈឹម សៅគី បានសម្តែងការកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះនាយកដ្ឋានរដ្ឋបាល និងបុគ្គលិក និងគណៈកម្មការគ្រប់គ្រងធនធានមនុស្ស ដែលបានខិតខំបំពេញការងារយ៉ាងសកម្មលើការងារដំឡើងឋានន្តរស័ក្តិ ថា្នក់ ជូនមន្ត្រីរាជការ ដើម្បីជាការលើកទឹកចិត្តដល់មន្ត្រីរាជការដែលបានបំពេញភារកិច្ចតាមអង្គភាពក្រោមឱវាទក្រសួងយ៉ាងមានប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការ បានលើកឡើងថា គណៈកម្មការចំណាត់ថ្នាក់របស់ក្រសួង ត្រូវរៀបចំពិនិត្យ និងសម្រេចដំឡើងថ្នាក់ និងឋានន្តរស័ក្តិ ជូនមន្រ្តីរាជការតាមប្រភេទក្របខ័ណ្ឌនីមួយៗដូចជា៖ ការដំឡើងតាមវេនជ្រើសរើស, ការដំឡើងតាមវេនអតីតភាព និងការដំឡើងថ្នាក់ករណីពិសេស ដូចមានចែងក្នុងច្បាប់ស្តីពី សហលក្ខន្តិកៈមន្ត្រីរាជការស៊ីវិល នៃព្រះរាជាណាចក្រកម្ពុជា៕

photo 2024 12 18 11 04 12 2 photo 2024 12 18 11 04 12 photo 2024 12 18 11 04 13 2 photo 2024 12 18 11 04 13 3 photo 2024 12 18 11 04 13 photo 2024 12 18 11 04 14 photo 2024 12 18 11 04 17 2 photo 2024 12 18 11 04 17 photo 2024 12 18 11 04 18 2 photo 2024 12 18 11 04 18 photo 2024 12 18 11 04 19 photo 2024 12 18 11 04 22 photo 2024 12 18 11 04 23 2 photo 2024 12 18 11 04 23

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522