เว็บหวยออนไลน์

ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអភិវឌ្ឍន៍ជនបទអញ្ជើញចូលរួមប្រជុំស្ដីពីការបន្តនិរន្តរភាព និងវឌ្ឍនភាពការងាររបស់អនុគណៈកម្មការខ្លឹមសារ ដែលនឹងប្រព្រឹត្តទៅនៅទីស្តីការក្រសួង

ចែលរំលែក
photo 2024 11 27 16 13 04

រាជធានីភ្នំពេញ៖ នារសៀលនាថ្ងៃពុធ ១២រោច ខែកត្តិក ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ ត្រូវនឹងថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ឈឹម សៅគី រដ្ឋលេខាធិការប្រចាំការនៃក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញចូលរួមប្រជុំស្ដីពីការបន្តនិរន្តរភាព និងវឌ្ឍនភាពការងាររបស់អនុគណៈកម្មការខ្លឹមសារ ដោយមានវត្តមានចូលរួមពីសំណាក់ ឯកឧត្តម បណ្ឌិត ជ្រុញ ថេរ៉ាវ៉ាត រដ្ឋលេខាធិការ នៃក្រសួងអភិវឌ្ឍន៍ជនបទ ឯកឧត្តម បាន បូរ័ត អគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ នៃក្រសួងអភិវឌ្ឍន៍ជនបទ រួមទាំងលោក លោកស្រី អគ្គនាយករង លោក លោកស្រី ប្រធានការិយាល័យ អនុប្រធានការិយាល័យ និងមន្ត្រីរាជការនៃក្រសួងអភិវឌ្ឍន៍ជនបទ ។

 

គោលបំណងនៃកិច្ចប្រជុំគឺដើម្បីបូកសរុបលទ្ធផលការងាររបស់អនុគណៈកម្មការខ្លឹមសារ ដែលមានភារៈកិច្ច ៖

-រៀបចំស្ដង់ដារួម នៃទម្រង់របាយការណ៍ និងបទអន្តរាគមន៍ស្តីពីលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ របស់អង្គភាព ក្រុមការងារចំណុះក្រសួង និងទម្រង់របាយការណ៍រួម

-ប្រមួល និងពិនិត្យកែសម្រួលរបាយការណ៍ និងបទអន្តរាគមន៍ដែលផ្តល់ដោយអង្គភាពជំនាញ និងក្រុមការងារចំណុះក្រសួង

-បូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងទិសដៅការងារឆ្នាំ២០២៥ និងរៀបចំសេចក្តីព្រាងរបាយការណ៍ដើម្បីដាក់ជូនគណៈកម្មការដើម្បីពិនិត្យ និងកែសម្រួល

-រៀបចំសុន្ទរកថាបើក និងបិទរបស់គណៈអធិបតី

-រៀបចំឯកសារបញ្ចូលក្នុង QR Code សម្រាប់សន្និបាត

-ធ្វើកំណត់ហេតុ និងរបាយការណ៍លទ្ធផលសន្និបាត

-ធ្វើសេចក្តីព្រាងប្រកាសព័ត៌មានអំពីលទ្ធផលសន្និបាត

-បំពេញភារកិច្ចផ្សេងៗទៀតតាមការប្រគល់ជូនរបស់គណៈលកម្មករ។

 

ជាលទ្ធផលអនុគណៈកម្មការខ្លឹមសារបានបញ្ចប់ការរៀបចំបទអន្តរាគមន៍សម្រេច១០០% និងបានរៀបចំសេចក្តីព្រាងរបាយការណ៍វឌ្ឍនភាពការងារឆ្នាំ២០២៤ របស់ក្រសួងអភិវឌ្ឍន៍ជនបទ។ អនុគណៈកម្មការខ្លឹមសារនឹងរៀបចំកិច្ចប្រជុំនៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤ដើម្បីសម្របសម្រួលជាមួយប្រធានកម្មវិធី ក្នុងការរៀបចំបទបង្ហាញទាំង៤។

ឯកឧត្តមរដ្ឋលេខាធិការ ប្រចាំការបានផ្តល់អនុសាសន៍ក៏ដូចជាសំណូមពរ

-កម្មវិធីទាំង៤ របស់ក្រសួង សុំឱ្យមានជនបង្គោលធ្វើបទបង្ហាញក្នុងពិធី

-ស្នើរសុំអនុគណៈកម្មការខ្លឹមសារជួយពន្លឿនលទ្ធផលការងារបូកសរុបជូនគណៈកម្មការរៀបចំសន្និបាត។

photo 2024 11 27 15 53 44 photo 2024 11 27 15 53 46 2 photo 2024 11 27 15 53 46 photo 2024 11 27 15 53 47 2 photo 2024 11 27 15 53 47 photo 2024 11 27 15 59 18 photo 2024 11 27 16 13 04 2 photo 2024 11 27 16 13 04 3 photo 2024 11 27 16 13 04 4 photo 2024 11 27 16 13 04

Privacy | លេខទូរសព្ទទំនាក់ទំនង +855 12 669 535

ក្រសួងអភិវឌ្ឍន៍ជនបទ

ដីឡូត៍លេខ ៧៧១-៧៧៣មហាវិថីព្រះមុនីវង្ស សង្កាត់បឹងត្របែកខណ្ឌចំការមន រាជធានីភ្នំពេញ

ទូរសព្ទទំនាក់ទំនង: +855 12 669 535

E-Mail: info@mrd.gov.kh

អាសយដ្ឋានទំនាក់ទំនង

error code: 522